ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត សម្រេចផ្អាកអាជីវកម្ម កាស៊ីណូ តាមបណ្តាច្រកទ្វារព្រំដែន ខណៈជំងឺកូវីដ-១៩ រាតត្បាត
បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់នៅក្នុងតំបន់ភូមិសាស្ត្រខេត្តកំពត ពិសេសភូមិសាស្ត្រច្រកទ្វារព្រំដែន រដ្ឋបាលខេត្តកំពត បានសម្រេចបិទផ្អាកអាជីវកម្ម កាស៊ីណូ នានា ដែលស្ថិតក្នុងច្រកទ្វារព្រំដែន ដូចជាកាស៊ីណូ ច្រកទ្វារទ្វេភាគី តន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចមួយកន្លែង និងកាស៊ីណូ ចំនួន២កន្លែងទៀត នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ។

សូមជម្រាបដែរថា ការបិទផ្អាកអាជីវកម្ម កាស៊ីណូ ចំនួន២ ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងមួយកន្លែងទៀតនៅច្រកទ្វារព្រំដែនទ្វេភាគី(តន់ហន់)យ៉ាងតក់ក្រហល់បែបនេះ បន្ទាប់ពីជំនាញសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់នៅក្នុងកាស៊ីណូមួយ មានយីហោ សុខ គីមម៉េង ដែលស្ថិតក្នុងច្រកទ្វារទ្វេភាគី(តន់ហន់) ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពត ក៏បានជូនដំណឹងឲ្យអាជ្ញាធរដែនដីបិទផ្អាកការលក់ដូរផ្សារ ព្រែកក្រឹស រយៈពេល១៤ថ្ងៃផងដែរ៕
អត្ថបទ ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


