ព័ត៌មានជាតិ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុងធ្វើតេស្តរកកូវីដម្ដងទៀត មុនប្រកួតថ្ងៃស្អែកជាមួយ បារ៉ែន
មុននេះបន្តិច ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង ២៤រូប រួមនឹងក្រុមការងារទាំងអស់ កំពុងតម្រង់ជួរគ្នាធ្វើតេស្តសំណាករកកូវីដ-១៩ មុនព្រឹត្តិការណ៍ប្រកួតបើកឆាក FIFA World Cup Qatar 2022 Qualifiers ដែលនឹងប៉ះជាមួយម្ចាស់ផ្ទះ បារ៉ែន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១:៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។
សូមបញ្ជាក់ថា ក្រុមកម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសបារ៉ែន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានចាប់ផ្តើមការហ្វឹកហាត់នៅថ្ងៃបន្ទាប់ ដើម្បីត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែនថ្ងៃស្អែក ក្នុងវគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ ៕






-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


