ព័ត៌មានជាតិ
កម្មករបូមខ្សាច់ម្នាក់ ត្រូវម៉ាស៊ីនបូមខ្សាច់ស្រូបចូលក្នុងទុយយោស្លាប់ភ្លាមៗ
បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដើរមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទុកយោបូមខ្សាច់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៧និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅទីតាំងបូមខ្សាច់មួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ ឆន សម្បតិ្ត ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅឯខេត្តតាកែវ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរមកក្បែរទុយយោបូមខ្សាច់ ដោយមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទឹក ហើយត្រូវម៉ាស៊ីនបូមខ្សាច់ស្រូបចូលក្នុងទុយមុយបណ្ដាលឱ្យជនរគ្រោះស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ បានទាក់ទងខាងសមត្ថកិច្ចជំនាញត្រួតពិនិត្យ រួចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពែណី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


