ព័ត៌មានជាតិ
ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលពិសេសដល់កម្មករនិយោជិតព្យួរការងារនិងបាត់បង់ការងារដោយកូវីដ១៩
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់កម្មករនិយោជិតដែលបានព្យួរការងារនិងបាត់បង់ការងារធ្វើដោយសារការ រីករាលដាលនៃជំងឺកូវី១៩ត្រូវប្រញាប់រួសរាន់ទៅចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំបច្ចេកទេសនិងវិជ្ជាជីវៈនានាដើម្បីទទួលបានវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ដោយឥតគិតថ្លៃ។
តាមរយៈសេចក្តីជូនដំណឹងស្ដីពីការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១វគ្គពិសេសសម្រាប់កម្មករនិយោជិតចុះថ្ងៃទី១៦វិច្ឆិកានេះ លោកបណ្ឌិត អ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថាក្រសួងនឹងរៀបចំបើកវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ដែលជាវគ្គពិសេសមានរយៈពេល៤ខែរៀនព្រឹកនិងល្ងាចដោយឥតគិតថ្លៃលើមុខជំនាញបច្ចេកទេសបច្ចេកទេសនិងវិជ្ជាជីវៈមួយចំនួនសំខាន់ៗដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននិងទៅអនាគត។
លោករដ្ឋមន្ត្រីបានបន្តថាក្នុងកំឡុងពេលបណ្តុះបណ្តាលសិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀលក្នុងមួយខែសម្រាប់ចំណាយលើការហូបចុកនិងស្នាក់នៅផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មករនិយោជិតត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារនិងប័ណ្ណសម្គាល់កម្មករនិយោជិតខ្មែរកាតសម្គាល់ខ្លួននិងអត្តសញ្ញាណប័ណ្ណខ្មែរដើម្បីធ្វើការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំរបស់ដាលបច្ចេកទេសនិងវិជ្ជាជីវៈ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



