Connect with us

ព័ត៌មានជាតិ

ចាប់បានជនសង្ស័យជិះម៉ូតូ​ដេញកាប់បុរសម្នាក់រហូតទៅ​បុកបង្គោលភ្លើងស្លាប់ មូលហេតុព្រោះរឿងប្រច័ណ្ឌ

បានផុស

នៅ

ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ពាក់ព័ន្ធនឹងករណីជិះម៉ូតូដេញតាមកាប់សម្លាប់យុវជនម្នាក់ បណ្តាលឱ្យស្លាប់ នៅសង្កាត់ចាក់អង្រែលើ កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវធ្វើការឃាត់ខ្លួនបានហើយកាលពីថ្ងៃទី០៤ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនសង្ស័យមានឈ្មោះ សុខ ហៃ ហៅ យ៉ាវ អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើសោរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនមានឈ្មោះ វៀង យុំាងតាំ (ត្រូវជាបងថ្លៃរបស់សង្សារជនរងគ្រោះ)។

ចំណែក ជនរងគ្រោះមានឈ្មោះ គីម សុខខឿន ហៅទ្រឹង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងមាស ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រីឯនារីជាសង្សារមានឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ អាយុ១៨ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច ឱ្យដឹងថា ដើមចមដែលធ្វើឱ្យក្រុមជនសង្ស័យឈានដល់ករណីជិះម៉ូតូដេញកាប់ជនរងគ្រោះ រហូតធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោរជិះម៉ូតូទៅបុកបង្គោលភ្លើងស្លាប់ គឺកើតឡើងដោយសារ ភ្លើងប្រច័ណ្ឌ ព្រោះតែជនសង្ស័យខឹងសម្បារនឹងជនរងគ្រោះដែលជាអតីតសង្សារ (ស្លាប់) នៅតែបន្តតាមស្នេហាជាមួយនារីជាសង្សារជាបន្តបន្ទាប់ ខណៈគ្រាកន្លងកាលជាសង្សារតែងឈ្លោះគ្នាជាបន្តបន្ទាប់ ហើយក៏ឧស្សាហ៍ចែកផ្លូុវគ្នារួចក៏ត្រូវគ្នាវិញច្រើនដង។

ដំណើររឿងនៅថ្ងៃកើតហេតុ ដើមឡើយ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ីគីនិច ឌុបនារីជាអតីតសង្សារទៅការ៉ាស់សាំងកាល់តិចមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ដោយជួបនិយាយគ្នារឿងនារីជាអតីតសង្សាសុំបែក។ កំឡុងពេលនោះ ជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅយ៉ាវ ដែលជាអ្នកស្រលាញ់ក្រោយ បានជិះម៉ូតូមួយគ្រឿងម៉ាកកហុងដាឌ្រ៊ីម ឌុបបក្ខពួកម្នាក់ទៀត ជិះទៅសួរនាំជនរងគ្រោះ រហូតកើតជាជម្លោះពាក្យសម្តីគ្នាឈានដល់ការប្រើហិង្សាវាយតប់គ្នាទៅមក។

បន្ទាប់ពីកើតហិង្សាហើយនោះ ជនសង្ស័យបានទាយកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសដៃខាងឆ្វេង។ ភ្លាមនោះ ជនរងគ្រោះបានទាយដៃនារីជាអតីតសង្សារឡើងជិះម៉ូតូដើម្បីរត់គេចពីការតាមកាប់របស់ក្រុមជនសង្ស័យ ដោយជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ឆ្ពោះសំដៅឡើងទៅកាន់ក្បាលថ្នល់។ ពេលរត់គេចនោះ ក្រុមជនសង្ស័យក៏បានជិះម៉ូតូដេញតាមពីក្រោយ ដោយឈ្មោះ សុខហៃ ហៅយ៉ាវ ជាអ្នកជិះពីក្រោយ និងកាន់កាំបិតចាំកាប់។

ពេលជិះម៉ូតូដេញដល់ចំណុចទល់មុខការដ្ឋានដេប៉ូខ្សាច់មួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ដោយសារជនរងគ្រោះមានភាពភ័យស្លន់ស្លោរនឹងការដេញតាមកាប់របស់ក្រុមជនសង្ស័យពេក ជាហេតុធ្វើឱ្យរូបគេរេចង្កូតម៉ូតូជ្រុលទៅ​បុកផ្ទប់នឹងរបងទ្វារ រួចជ្រុលបុកបង្គោលភ្លើងបាក់ក ស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗតែម្តង ចំណែកនារីជាអតីតសង្សារដែលជិះពីក្រោយត្រូវដួលរងរបួសស្រាល។

បន្ទាប់ពីដួលហើយនោះ ក្រុមជនសង្ស័យដែលដេញតាមពីក្រោយ បានឈប់ម៉ូតូ រួចចុះទៅកាប់ជនរងគ្រោះមួយកាំបិតបន្ថែមទៀតចំចង្កេះ ហើយបោះកាំបិតចោលនៅកន្លែងកើតហេតុ។ ចំណែក ឯនារីជាសង្សារត្រូវក្រុមជនសងង្ស័យលើកឡើងជិះលើម៉ូតូចេញទៅបាត់សូន្យតែម្តងទៅ។

ក្រោយកើតហេតុ គេសង្គេតឃើញវត្តមានឪពុកម្តាយជនរងគ្រោះបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែបានត្រឹមឈរទ្រហោយំសម្លឹងមើលសពកូនប្រុសប៉ុណ្ណោះ និងបានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវដើម្បីតាមចាប់ខ្លួនក្រុមជនសង្ស័យដែលបានប្រព្រឹត្តិ។

ជុំវិញករណីនេះ លោកជា រតនា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ឱ្យដឹងថា ក្រោយថ្ងៃកើតហេតុ កម្លាំងនគរបាល បានបើកការស្រាវជ្រាវរហូតកំណត់បានសាវតានារីជាសង្សារ រួចក៏បានអញ្ជើញឱ្យនាងចូលមកបំភ្លឺដំណើររឿងហេតុ និងសួរនាំដើម្បីកំណត់អត្តសញ្ញាណក្រុមជនបង្ក។

លុះក្រោយមក ដោយទទួលបានការចង្អុលបង្ហាញ សមត្ថកិច្ចក៏បើកការស្រាវជ្រាវបន្ថែមរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ (ជាអ្នកកាប់ និងជាអ្នកស្រលាញ់នារីរងគ្រោះក្រោយ) ដល់លំនៅឋានរបស់គេនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

យ៉ាងណាមិញបច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ រងចាំកសាងសំ​ណុំ​រឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ដោយឡែកបក្សពួករបស់គេម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ក្នុងការតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលខាងមុខឱ្យខាងតែបានផងដែរ៕ ដោយៈលីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម