Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​ភ្នំពេញ​ជាង​២​លាន​៥​សែន​នាក់​ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូ​វីដ​-១៩

បានផុស

នៅ

​គិត​ត្រឹម​ថ្ងៃទី​០៧​មិថុនា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​ជាង​២​លាន​៥​សែន​នាក់​ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ពន្លឿន​នៃ​ចាក់​វ៉ាក់សាំង​នេះ ឲ្យ​បាន​លឿន​និង​បាន​គ្រប់គ្នា​សម្រាប់​អ្នករស់នៅ​ភ្នំពេញ ដោយ​យ៉ាងយូរបំផុត ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ ដើម្បី​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃ​ទី​១៨​កុម្ភៈ រហូតមកដល់​ថ្ងៃ​ទី​០៧ មិថុនា​ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ចំនួន​២៥៦៤០៨៦​នាក់​ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ខណៈ​កាល​ថ្ងៃទី​០៦​មិថុនា ចាក់​បាន​ចំនួន​២៥៣៧៤៧៧​នាក់ មានន័យថា សម្រាប់​ថ្ងៃ​០៧ មិថុនា ក្រុមគ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២៦៦០៩​នាក់​ប៉ុណ្ណោះ​។

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លោក ឃួ​ង ស្រេង តែង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជារឿយៗ និង​បាន​ជំរុញ​ឲ្យ​ក្រុមការងារ ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរ​ដែនដី សម្រុក​ចាក់​វ៉ាក់សាំង​នេះ​ ឲ្យ​បាន​លឿន និង​បាន​គ្រប់គ្នា​សម្រាប់​អ្នករស់នៅ​ភ្នំពេញ យ៉ាងយូរបំផុត​ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ ស្របតាម​ការ​កំណត់រ​បស់​រាជរដ្ឋាភិបាល ដើម្បី​កាត់ផ្តាច់​ឲ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

សូមចុចអាន៖ រដ្ឋ​បាល​ខេត្តបាត់ដំបង សម្រេច​បិទ​ខ្ទប់​ទីតាំង​៦​កន្លែង ក្នុងស្រុក​ភ្នំព្រឹក បន្ទាប់ពី​មានការ​ពាក់ព័ន្ធ​អ្នក​ផ្ទុក​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម