Connect with us

ព័ត៌មានជាតិ

យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញនៅស្រុករតនមណ្ឌល

បានផុស

នៅ

ខេត្តបាត់ដំបង៖ គ្រាប់មីន និងគ្រាប់កាំភ្លើងជាច្រើនត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ដល់សមត្ថកិច្ច ខណៈពលរដ្ឋរូបនោះចុះទៅរាយមងរកត្រីនៅក្នុងស្ទឹង។
ការប្រទះឃើញនេះគឺនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ដោយប្រជាពលរដ្ឋឈ្មោះ យ៉ាវ យូន ភេទប្រុ​ស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស​ ស្រុ​ករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ខណៈ​គាត់កំពុងនេសាទត្រីនៅតាមដងស្ទឹងក្នុងមូលដ្ឋានខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធភណ្ឌទាំងនោះមាន គ្រាប់មីនប្រភេទ 72A ចំនួន៣៦គ្រាប់ គ្រាប់កាំភ្លើងប្រភេទ B40 ចំនួន០៣គ្រាប់ គ្រាប់កាំភ្លើងប្រភេទ K57 ចំនួន៥០០គ្រាប់។ 
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា គ្រាប់មីនទាំង៣៦គ្រាប់នេះ មានមួយចំនួនហាក់នៅមានប្រសិទ្ធភាពក្នុងការបំផ្ទុះបាន បើទោះបីជាវាកប់ក្នុងដីរយៈពេលយូរ​ឆ្នាំមកហើយក្តី រីឯគ្រាប់កាំភ្លើងទាំងពីរប្រភេទនេះមានសភាពច្រេះចាប់អស់ហើយ។ 

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ត្រូវបានប្រជាពលរដ្ឋរាយការណ៍ពីករ​ណីប្រទះឃើញគ្រាប់មីនប្រភេទ 72A ចំនួន១២​គ្រាប់ ម្តងរួចមកហើយ ក្នុងខណៈដែលប្រជាពលរដ្ឋភ្ជួរដីចម្ការរបស់គាត់នៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំ​បង។

នៅពេលនេះសមត្ថកិច្ចនគរបាលបានផ្តល់ព័ត៌មានជូនទៅអង្គភាពកំចាត់មីនកម្ពុជា ​CM​A​C ដើម្បីចាត់ចែងតាមជំនាញនៅពេលបន្ទាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម