សន្តិសុខសង្គម
ដំគ្រាប់កាំភ្លើងត្បាល់មិនទាន់ផ្ទុះយកស្ពាន់លក់ ផ្ទុះរងរបួសធ្ងន់ស្រាល២នាក់
បុរសម្នាក់យកគ្រាប់កាំភ្លេីងប្រភេទត្បាល់៦០មីលីម៉ែត្រមិនទាន់ផ្ទុះមកដំយកស្ពាន់លក់អេតចាយបណ្តាលឲ្យផ្ទុះឡេីងលាន់ដូចរន្ទះរងរបួសធ្ងន់ស្រាល២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២២ នៅត្រង់ចំណុចមុខបន្ទប់ជួលលេខ17B តាមបណ្តោយផ្លូវប្រឡាយ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ មឿន សាឡា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅភូមិរមៀត ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាលមានឈ្មោះ ឆើត អាយុជាង៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើបានយកគ្រាប់ត្បាល់៦០មីលីម៉ែត្រ ដែលមិនទាន់ផ្ទុះដាក់លើថ្មដែលនៅខាងមុខបន្ទប់ជួលរបស់ខ្លួន ហើយបានដើរទៅយកពូថៅ និងដែកដាប់មកដាប់ និងដំលើក្បាលគ្រាប់រហូតដល់ផ្ទុះលាន់លឺដូចរន្ទះបណ្តាលឲ្យបុរសជាអ្នកដំរងរបួសធ្ងន់ ហើយខ្ទាត់បំណែកគ្រាប់ទៅចំជើងបុរសម្នាក់ដែលកំពុងអង្គុយបេះបន្លែក្បែរនោះរងរបួសស្រាល។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកតាមម៉ូតូទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពសូវៀត និងរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង៕
អត្ថបទ៖ សុខា


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


