ព័ត៌មានជាតិ
រយៈពេល១០ខែឆ្នាំនេះមានជនរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះចំនួន៤០ករណីថយចុះ៥%
យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថាក្នុងរយៈពេល១០ខែឆ្នាំ២០២១នេះមានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន៤០ ករណីមានការថយចុះ៥ភាគរយបើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។
របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមជនរងគ្រោះចំនួន៤០នាក់ក្នុងនោះមានស្លាប់ចំនួន១០នាក់ បាត់បង់អវយវៈ ៧នាក់ និង២៣នាក់ផ្សេងទៀតរងរបួសស្រាល។ករណីគ្រោះថ្នាក់ទាំងនោះ គឺកើតឡើងនៅខេត្តចំនួន១១ រួមមានខេត្តព្រះវិហារ បាត់ដំបង កំពង់ធំ ស្វាយរៀង ពោធិ៍សាត់ បន្ទាយមានជ័យ រតនគីរី ក្រចេះ ប៉ៃលិន សៀមរាប និងខេត្តព្រះសីហនុ។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ផ្ទៃដីមានគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រការ៉េនេះកម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់បោសសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ។

រដ្ឋាភិបាលកម្ពុជា បេ្តជ្ញាបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលសេសសល់ពីសង្គ្រាមឲ្យអស់នៅឆ្នាំ២០២៥ ខាងមុខ។ ប្រទេសដែលផ្តល់ថវិកាសម្រាប់វិស័យបោសសំអាតមីន ច្រើនជាងគេ រួមមានប្រទេសជប៉ុន ចិន កូរ៉េ អូស្ត្រាលី អឺរ៉ុប និងអាមេរិកជាដើម។
គូរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៧០ ដល់ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារជាន់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួន ជិត២ម៉ឺននាក់ (១៩,៨១៨) រងរបួសជាង ៤ម៉ឺន ៥ពាន់នាក់ (៤៥,១៨៦)៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


