ព័ត៌មានជាតិ
ខែវស្សាបែបនេះ មិនថាជិះឡានឬជិះម៉ូតូលើផ្លូវជាតិមួយខ្សែនេះ ជិះឆ្ងាយយ៉ាងណា ក៏មិនសូវហត់ដែរ
ក្រាលដោយបេតុងកៅស៊ូ(AC) រលោងស្រិលជាង ៩៣ គម កំណាត់ផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ-អូរច្រឡង់)ក្នុងខេត្តក្រចេះ បានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០១៨។
ដងផ្លូវជាតិមួយខ្សែនេះត្រូវបានស្តារឡើងវិញ ដោយចំណាយថវិកាជិត ៤០លានដុល្លារ។ ខណៈដងផ្លូវទើបស្ថាបថ្មីក៏រលោងស្រិល ធម្មជាតិជុំវិញស្រស់បំព្រងគួរឲ្យទាក់ទាញចិត្តថែមទៀត ទោះបីត្រូវធ្វើដំណើរដោយរថយន្តឬម៉ូតូយូរយ៉ាងណាក៏មិនសូវនឿយហត់ដែរ…!!!
គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិមួយខ្សែនេះ ភាគីចិនប្រគល់ឲ្យក្រសួងសាធាណការ និងដឹកជញ្ជូន ធ្វើការសិក្សាគំរូប្លង់ដោយខ្លួនឯង និងប្រើប្រាស់នីតិវិធី លទ្ធកម្មជ្រើសរើសទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យសាងសង់ និងក្រុមហ៊ុនម៉ៅការសាងសង់ដោយខ្លួនឯង ដោយមានការចូលរួមពីក្រសួងហិរញ្ញវត្ថុ តំណាងស្ថានទូតចិន។
ក្រសួងសាធារណការ ដឹកជញ្ជូន ក៏បានជ្រើសរើសក្រុមហ៊ុនវ៉ាន់អាន ជាទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យ ការងារសាងសង់ ហើយក្រុមហ៊ុនសំណង់សៀងហៃ ជាក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៧នេះ។
កំណាត់ផ្លូវជាតិលេខ ៧ ចម្ងាយជាង ៩០ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ៣៩លានដុល្លារ ដែលក្រាលដោយបេតុងកៅស៊ូ AC កំរាស់ ០,១០ម៉ែត្រនេះ គឺជាជំនួយឥតសំណងលើកទីមួយពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានក្រសួងពាណិជ្ជកម្មចិនជាតំណាង និងតាមរយៈស្ថានទូតចិន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ