Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប សម្រេច​លុបចោល​ការ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២១

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចុះហត្ថលេខា​ដោយ​លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ល្ងាច​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ បានសម្រេច​លើកចោល​ការអនុវត្ត​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២១ ដែល​គ្រោង​និង​អនុវត្ត​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ នៅក្នុង​ឃុំ សង្កាត់ គោលដៅ​ចំនួន​២៥ រាជធានី ខេត្ត ទាំងអស់​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេច​លុបចោល​កា​របោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ​២០២១ មួយ​នេះ បាន​ធ្វើឡើង​ក្រោយពី​មានការ​ស្នើសុំ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយយោង​ទៅលើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

សូម​បញ្ជាក់​ថា នា​ល្ងាច​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី ខេត្ត ទាំងអស់ កុំ​ប្រមូល​ប្រជាពលរដ្ឋ ដើម្បី​ហ្វឹកហាត់​ការបោះឆ្នោត​សាកល្បង ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២០ ខែមិថុនា ខាងមុខ ហើយ​សម្ដេច​ក៏បាន​ធ្វើលិខិត​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​លុបចោល​កម្មវិធី​បោះឆ្នោត​សាកល្បង​នេះ​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម