Connect with us

ព័ត៌មានជាតិ

ឈាបនដ្ឋាន​ទំនើប បូជា​សព​អ្នក​ឆ្លង​កូវីដ​នៅ​ឱរ៉ាល់ នៅ​មិន​ទាន់​ដំណើរការ​នៅ​ឡើយ​ទេ

បានផុស

នៅ

គម្រោង​ក្នុង​ការ​ស្ថាបនា​ឈាបនដ្ឋាន​ដើរ​ដោយ​អគ្គិសនី​សម្រាប់​បូជា​សព​អ្នក​ឆ្លង​កូវីដ ១៩ លើ​ផ្ទៃដី​ទំហំ ១០ ហិកតា នៅ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ នៅ​មិន​ទាន់​អាច​ដំណើរការ​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា ការ​ឆ្លង​​រាលដាល​ជំងឺ​កូវីដ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចូល​សម្ភារៈ​ចាំបាច់​មួយ​ចំនួន សម្រាប់​បំពាក់​លើ​ឈាបនដ្ឋាន​ថ្មី​នៅ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ។

ការយឺតយ៉ាវ​ដោយសារ​ជំងឺ​កូវីដ បើ​តាម​លោក​អភិបាល​ក្រុង​មិន​បាន​បញ្ជាក់​ថាតើ​ការងារ​នេះ​អាច​បញ្ចប់​ទាន់​ពេល​​​ ឬ​អូសបន្លាយ​ដល់​ពេល​ណា​​នោះ​ទេ។

រដ្ឋបាល​រាជធានី​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​សម្រេច​យក​ទីតាំង ក្នុងស្រុកឱរ៉ាល់​លើ​ផ្ទៃដី​ទំហំ ១០ ហិកតា ធ្វើជា​ឈាបនដ្ឋាន​សម្រាប់​បូជា​សព​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺកូវីដ-១៩។ ឈាបនដ្ឋាននេះ​​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​ថាមពល​អគ្គិសនី​ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។

យ៉ាណា​មិញខណៈឈាន​បនដ្ឋាន​ទំនើប​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​មិន​ទាន់​រួចរាល់ ​វត្ត​ឫស្សីសាញ់​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ​ត្រូវ​បាន​រៀបចំ​សម្រាប់​បូជា​សពទូទៅ​ រួមទាំង​អ្នក​ឆ្លង​កូវីដ​១៩ ​នៅ​រាជធានីភ្នំពេញ។​

លោក​ សេង សុមុនី ​រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ ​និង​សាសនា ​បានប្រាប់កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា ​ខេត្ត​ក្រុង​ទាំង ២៥ បាន​រៀបចំ​ទីតាំង​សម្រាប់​បូជា​សព ករណី​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ។ តាម​ខេត្ត​ខ្លះ​រៀបចំ​តាម​វត្ត​អារាម ​និង​តំបន់​ខ្លះ​រៀបចំ​​តាម​ទីវាល​តាម​ព្រៃភ្នំ ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ ការ​បូជា​សពមាន​ច្រើន​បែប​ដូចជា​ការ​បូជា​ដោយ​បញ្ចុះ​ឬ​កប់ ការ​បូជា​ដោយ​ភ្លើង ការ​បូជា​ដោយ​បណ្ដែត​ទឹក និង​បូជា​ដាក់​តាម​ទី​វាល​ថ្ម​សាន​ជា​ដើម។

លោ​ក​បញ្ជាក់​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែលប្រទេស​កម្ពុជា​​រួត​រឹត​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ​ ការ​បូជា​ដោយ​ភ្លើង​គឺជា​ជម្រើស​ចាំបាច់។ លោក​បន្ត​ថា ប្រទេស​ជឿនលឿន​គេ​អាច​រៀបចំ​ជា​ឡ​ដុត​ដោយ​អគ្គិសនី​ដែល​មិន​មាន​ផ្សែង ប៉ះពាល់​ដល់​សុខភាព។​

យ៉ាងណា ការ​ដែល​អាជ្ញាធរ​ជ្រើសរើស​ទីតាំង​តាម​វាល​ជា​កន្លែង​បូជា​សព​អ្នក​ជំងឺកូវីដ-១៩ ក៏​មិន​ខុស​ឆ្គង​ទំនៀម​ទម្លាប់​​ប្រពៃណី​អី​ដែរ ព្រោះ​វាជា​ករណី​ពិសេស​ និង​ជា​វិធានការ​គ្រប់​គ្រង​ការ​ឆ្លង​រាតត្បាត​បន្ថែម​ទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម