ព័ត៌មានជាតិ
រដ្ឋបាលជលផលទទួលស្គាល់ថា ការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ព្រៃរនាមនៅតែមានសកម្មភាព
រដ្ឋបាលខណ្ឌជលផលខេត្តបាត់ដំបងបានបញ្ជាក់ថា មួយរយៈចុងក្រោយនេះសកម្មភាពរុករានព្រៃលិចទឹក យកធ្វើស្រែពីសំណាក់ជនខិលខូចនៅតែមានសកម្មភាពផុលផុស ដោយប្រើប្រាស់រូបភាពផ្សេងៗ បើទោះបីជា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខិតខំប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ។
លោក កក អ៊ីឡែន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឲ្យដឹងថា ព្រៃលិចទឹកដែល ក្រុមល្មើស រុករាន ភាគច្រើននៅតំបន់២និងតំបន់៣ ដែលក្រុមជនល្មើសបានប្រើល្បិចផ្សេងៗ ដើម្បីរុករានវាទយកដីមកបង្កបង្កើនផល។ ដោយជនល្មើសខ្លះបានប្រើល្បិចដុតព្រៃ ហើយបានយក ស្រូវទៅព្រោះនៅពេលយប់ដោយបន្លំថា ជាដីស្រែចាស់ ខ្លះទៀតបានប្រើប្រាស់គ្រឿងចក្ររុករានពីខាង ក្នុងដោយទុកព្រៃ នៅសងខាង បន្លំភ្នែកមន្ត្រីជំនាញនិងអាជ្ញាធរ ជាដើម ។


លោកបញ្ជាក់ថា តាមតួលេខដែលចុះស្រាវជ្រាវគិតត្រឹមខែកក្កដាឆ្នាំ២០២០ ក្រុមជនល្មើសបាន រុករាននៅស្រុកចំនួន៤ ដែលមាន ភូមិសាស្ត្រជាប់បឹងទន្លេសាប មានស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោល អស់ព្រៃលិចទឹកចំនួន ១០ ៩៩២ ហិចតា នៅក្នុងតំបន់២និងតំបន់៣ និង ភ្លើងឆេះព្រៃ អស់ចំនួន ជាង៨ពាន់ហិចតា។
លោក កក អ៊ីឡែន បានបញ្ជាក់ថា ដោយសារតែការរុករានទន្ទ្រានព្រៃលិចទឹក មានសកម្មភាពផុលផុសអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធ បានធ្វើការយកចិត្តទុកដាក់ក្នុងការបង្ក្រាបនិងទប់ស្កាត់ចំពោះសកម្មភាពនេះយ៉ាងខ្លាំងផងដែរ។ ដោយនៅដើមឆ្នាំ២០២១នេះ បង្ក្រាបបាន១១ករណី ឃាត់ខ្លួនជនល្មើស១៦នាក់ និងគ្រឿងចក្រ៥គ្រឿងព្រមទាំងសម្ភារៈជាច្រើនទៀតបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។ លោកបញ្ជាក់ថា បើគិតតាំងពីឆ្នាំ២០១៥មក មន្ត្រីខណ្ឌរដ្ឋបាលជលផលនិងស្ថាប័នពាក់ព័ន្ធរួមគ្នា ឃាត់ខ្លួនជនល្មើសដែលរុករានទន្ទ្រានព្រៃលិចទឹក បាន៨០ នាក់ និងគ្រឿងចក្រ ព្រមទាំង សម្ភារៈជាច្រើន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។


ទោះបីយ៉ាងណា មន្ត្រីរដ្ឋបាលជលផលខាងលើបានឲ្យដឹងថា ការបង្ការទប់ស្កាត់ការរុករានព្រៃលិចទឹក មានការលំបាកផងដែរ ដោយសារទំហំព្រៃលិចទឹកនៅខេត្តបាត់ដំបង មានរហូតដល់ជាង២០ម៉ឺនហិចតា ចំណែកមន្ត្រីខណ្ឌរដ្ឋបាលជលផលមានតែជាង២០នាក់ កំពុងធ្វើការលើផ្នែកផ្សេងៗទៀតផងដែរ ដូចជា រដ្ឋបាល វារីវប្បកម្ម និង ទប់ស្កាត់បទល្មើសជាដើម។ លោកបន្ថែមថា ក្រៅពីនោះមន្ត្រីនៅខ្វះខាត មធ្យោបាយ សម្ភារៈ ថវិកា ក្នុងការចុះបង្ក្រាបផងដែរ។

លោកបញ្ជាក់ថា ដូច្នេះទាមទារឲ្យមានការចូលរួមសហការយ៉ាងសកម្មពី អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីសហគមន៍ និង មន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត រួមគ្នាទប់ស្កាត់ទាំងអស់គ្នា។ ក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹកនៅ៦ខេត្តជុំវិញបឹងទន្លេសាប មានចំនួន ៦៤៧ ៤០៦ហិចតា ដោយឡែកខេត្តបាត់ដំបងមានព្រៃលិចទឹកចំនួន ២០៦ ៩៥៣ហិចតា៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ មិនដល់មួយថ្ងៃផង ចាប់បានមុខសញ្ញាជួញដូរ៣នាក់ រួមទាំងថ្នាំញៀនជាង ១គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



