ព័ត៌មានជាតិ
ម៉ោងជាង ៣ រសៀល ផ្ទះបណ្តែតទឹកខណ្ឌច្បារអំពៅ ខ្លះរុះរើ ខ្លះទៀតសណ្តោងចេញ
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា មកដល់រសៀលថ្ងៃទី១១ខែមិថុនានេះ ផ្ទះបណ្តែតទឹកមួយចំនួនបានសម្រេចរុះរើ និងខ្លះទៀតសុខចិត្តសណ្តោងចេញពីទីតាំងចាស់ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញជាបន្តបន្ទាប់។

តាមប្រសាសន៍លោក ហ៊ត គឹមនី បានឲ្យដឹងទៀតថា ទីតាំងមួយចំនួនបានធ្វើកិច្ចសន្យាចាកចេញនិងរុះរើចេញតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញដោយពុំរឹងរូសឡើយ។ បើតាមប្រសាសន៍របស់លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងដែរថា មកដល់រសៀលថ្ងៃទី១១ខែមិថុនានេះគឺបងប្អូនម្ចាស់ផ្ទះបណ្តែតទឹក បានធ្វើការរុះរើជាបន្តបន្ទាប់ទៅតាមកម្លាំងគ្រួសាររបស់ពួកគាត់។

ក្នុងរយៈពេល៣ថ្ងៃនេះ លោក ចេង មុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចម្រុះចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងពីសាលារាជធានីភ្នំពេញ ដោយឲ្យរុះរើចេញពីផ្ទៃទឹក មិនឲ្យហួសពីមួយសប្តាហ៍ឡើយ។ក្នុងនោះម្ចាស់ផ្ទះជួលមួយចំនួនបានគោរពតាមសេចក្តីជូនដំណឹងនៅសល់មួយចំនួន កំពុងរកទីតាំងដែលត្រូវបន្លាស់ចេញ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


