Connect with us

ព័ត៌មានជាតិ

ថ្ងៃស្អែក អាជ្ញាធរនឹងបន្តចុះរុះរើសំណង់​មិន​រៀបរយ​លើផ្ទៃ​​ទឹកក្នុងខណ្ឌ​ព្រែក​ព្នៅ ​លក្ខណៈទ្រង់ទ្រាយធំ!

បានផុស

នៅ

លោក​ ជា ខេ​មា អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ប្រាប់​ឱ្យដឹងនៅថ្ងៃនេះ​ថា ប្រជាពលរដ្ឋ​ដែលដាក់​បែ​ចិ​ញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក នៅ​ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ បាន​រុះរើចេញ​ប្រមាណ​ជា ​២០​ភាគរយ​ប៉ុណ្ណោះ ហើយ​ថ្ងៃស្អែក​យើង​ នឹងបន្ត​ចុះអនុវត្តន៍​ជា​លក្ខណៈទ្រង់ទ្រាយ​ធំ ​ដើម្បី​ឱ្យ​ពួកគាត់​រុះរើ​ចេញ​ឱ្យ​អស់​តែម្ដង។

តាម​ការ​ស្រង់​ស្ថិតិ​របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​នេះ​ ភាគច្រើន​ជា​ជនជាតិ​វៀតណាម មាន​ចំនួន​២៩២​ខ្នង​ផ្ទះ និង​មាន​ចំនួន​៣០៨​គ្រួសារ៕ ដោយ ៖ ឧ​ត្ត​រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម