Connect with us

ព័ត៌មានជាតិ

២នាក់បងប្អូន​សុំ​ឪពុកម្តាយ​ទៅរើស​ផ្លែត្នោត​ទុំ បែរ​នាំគ្នា​ទៅ​លេង​ទឹកស្រះ លង់ស្លាប់​ទាំង​ពីរ​នាក់

បានផុស

នៅ

សៀមរាប៖ ក្មេងប្រុស/ស្រីចំនួន០២នាក់ ដែលជាបងប្អូនបង្កើតបានសុំម្តាយទៅលែងផ្ទះអ្នកជិតខាង ដើម្បីរើសផ្លែត្នោតទុំ រួចក៏នាំគ្នាហែលទឹកស្រះទើបជីកថ្មីបណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអណោចអធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១ ត្រង់ចំណុចស្រះជីកវាលស្រែព្រៃរបោះស្ថិត ក្នុងភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មានករណីក្មេងលង់ទឹកស្លាប់ចំនួន ០២ នាក់៖ សពទី ១ ឈ្មោះ ឌន់ ចន្ថា ភេទស្រី អាយុ១១ឆ្នាំ ជាសិស្ស។ សពទី ២ ឈ្មោះ ឌន់ ចាន់ឌី ភេទប្រុស អាយុ៨ឆ្នាំ ជាសិស្ស។

ក្មេងទាំង ០២នាក់នេះជាបងប្អូនបង្កើតនឹងគ្នាដែលមានឪពុកឈ្មោះ សន គន់ អាយុ៣៤ឆ្នាំ និងម្ដាយឈ្មោះ ត្រើង រូន អាយុ៣០ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឪពុកម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ចន្លោះប្រហែលម៉ោង ១៣និង០០នាទីរសៀល ក្មេងរងគ្រោះចំនួន ០៣នាក់បងប្អូន ក្មេងរងគ្រោះទី១.ឈ្មោះ ឌន់ ចន្ថា ភេទស្រី(ជនរងគ្រោះ) ក្មេងរងគ្រោះទី២.ឈ្មោះ ឌន់ ចាន់ឌីន ភេទប្រុស(ជនរងគ្រោះ)ក្មេងរងគ្រោះទី៣.ឈ្មោះ ឌន់ ចាន់ដម ភេទប្រុស អាយុ៦ឆ្នាំ(ជាប្អូន) បានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នា ដើម្បីរើសផ្លែត្នោតទុំម្ដុំស្រះកើតហេតុ ហើយចុះលែងទឹកស្រះ ហើយបាត់ខ្លួន។ ចំណែកក្មេងប្អូនឈ្មោះ ឌន់ ចាន់ដម បាន ស្រែកយំឮ​ដល់អ្នកភូមិជិតខាងឈ្មោះ សឿម ឌុល ភេទប្រុស អាយុ៤២ឆ្នាំ បានទៅសួរនាំទើបដឹងរឿងថាក្មេងលង់ទឹកស្រែកឆោឡោដឹងដល់ឪពុកម្ដាយក្មេង នាំគ្នាចុះស្រង់ ប្រទះឃើញក្មេងទាំងពីរអោបគ្នាជាប់ក្នុងទឹកផុតដង្ហើមស្លាប់បាត់ទៅហើយ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បាន​បញ្ជាក់ថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ (ស្រះទំហំ ១០ម៉ែត្រ × ១០ម៉ែត្រ ជម្រៅ ២.៥០ម៉ែត្រ ) និងការពិនិត្យជាក់ស្ដែងសពក្មេងរងគ្រោះទាំងពីរ មានដីជាប់ក្នុងភ្នែក រន្ធច្រមុះ ជារួមលើខ្លួនប្រាណសពក្មេងទាំងពីរ មិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ គឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៣ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម