ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានទទួលជំនួយសប្បុរធម៌ ពីសប្បុរសជន មានទាំងទឹកប្រាក់និងគ្រឿងឧបភោកបរិភោគ
ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌ជាបន្តបន្ទាប់ពីសប្បុរសជន ក្នុងរាជធានី ដើម្បីយកទៅបន្តជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ជាក់ស្តែង នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយ មនុស្សធម៌ ពីសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជើជាំងនៅកម្ពុជា ចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់យកទៅជួយដល់ជនរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ។

លោកឃួង ស្រេង បានមានប្រសាសន៍ ការចូលរួមផ្តល់ជាអំណោយមនុស្សធម៌នៅពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃ ហើយស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ និងត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាចាំបាច់។
លោកអភិបាលបានបញ្ជាក់ថា សម្រាប់មិត្តចិន មិនថា តាមរយៈរដ្ឋាភិបាល វិស័យឯកជនឬ អង្គការសមាគមនោះទេ ជានិច្ចកាល តែងតែចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាជនកម្ពុជាជួបទុក្ខលំបាកឬគ្រោះមហន្តរាយនានា។

ហើយនៅព្រឹកថ្ងៃដដែលនេះដែរ លោក អភិបាលរាជធានីភ្នំពេញ ក៏បានទទួលអំណោយសប្បុរសធម៌ពីមូលនិធិ ប៊ី អិន អាយ (BNI Foundatoin) ជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពក្នុងការបន្តជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិ និងជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ។


ដោយឡែក កាលពីរសៀលថ្ងៃម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានទទួលអំណោយសប្បុរសធម៌ជានំចំណីមួយចំនួនពីសប្បុរសជនក្នុងរាជធានីភ្នំពេញ សម្រាប់យកបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះនៅតាមមូលដ្ឋានរាជធានី។
ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ សប្បុរសជន ជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារៈប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ពិសេសប្រជាពលរដ្ឋដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។



លោកឃួង ស្រេងបានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់ នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកបំណងឡើយ។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យមានមនុស្សស្លាប់៣៦នាក់ និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណជាង៤១ម៉ឺននាក់ រួមទាំងកសិផល និងទ្រព្យសម្បត្តិផ្ទះសម្បែងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត៕
ដោយ ៖ ស្រីរ័ត្ន
សូមចុចអាន ៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


