Connect with us

ព័ត៌មានជាតិ

ផ្ទុះ​​កូវីដ​រោងចក្រជា​ច្រើន​កន្លែង​នៅស្វាយរៀង រកឃើញ​កម្មករ​ ៥០ នាក់​ឆ្លងកូវីដ ១៩

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ស្វាយរៀងបាន​រាយការករណី​ផ្ទុះ​ការ​ឆ្លងកូវីដនៅ​រោងចក្រ​ជា​ច្រើន​កន្លែង មាន​កម្មករ​កម្មការិនី ៥០ នាក់​មាន​វិជ្ជមានកូវីដ ១៩។

រោងចក្រ​ដែលអាជ្ញាធរ​ប្រកាស​​រកឃើញមានពាក់ព័ន្ធ​​កម្មករ​កម្មការិនី​ឆ្លង​កូវីដ​មាន​ដូចជា៖ រោងចក្រ King Maker, រោងចក្រ TokyoParks រោងចក្រ Top Sport, រោងចក្រ Elite, រោងចក្រ ម៉ូរ៉ូហ្វូជី, រោងចក្រ សាន​ ហ្វេង,​ រោងចក្រ ផៅវ័រយ៉េត, រោងចក្រ ជីហ្វា, រោងចក្រ វីង អាត, រោងចក្រ DL, រោងចក្រ វ៉ុន ហ្វុល, រោងចក្រ សូយ៉ាង, រោងចក្រ កៅវ៉េ, រោងចក្រ ដាវ ចាវ សុង, រោងចក្រ ស័ង លី, រោងចក្រ UT Light, រោងចក្រ យូ លី, រោងចក្រ ប៊្រីលាន, រោងចក្រ សូននី។

នៅក្នុងខេត្តស្វាយរៀងសរុប​អ្នក​ឆ្លងកូវីដ-១៩ កើន​ដល់​ចំនួន ១៥០៥នាក់ ស្រី ៨៦៨នាក់ ករណីជាសះស្បើយចំនួន ១០០៨នាក់ ស្រី ៥៨១នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៤៨៧នាក់ ស្រី ២៨៥នាក់ និងករណីស្លាប់ចំនួន ១០នាក់ ស្រី ០៣នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម