Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​មិន​ទុក្ខ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​នៅ​ឯកា​ឡើយ​ ទោះ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​យ៉ាងណា​ក៏ដោយ

បានផុស

នៅ

កំពង់ធំ ៖ ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងថា រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​តែង​តែង​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ពលរដ្ឋ​ទូទាំង​ប្រទេស​ជាធំ​ដោយ​មិន​ទុក្ខ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​នៅឯ​កា​ឡើយ​ទោះ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​យ៉ាងណា​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង សូត ថ្លែង​បែបនេះ​ កាលពី​ម្សិល​មិញ​ ខណៈ​នាំ​អំណោយ​មនុស្ស​ធម៌​ចែកជូន​ផ្ទាល់ដៃ​ចំពោះ​ពលរដ្ឋ​ក្រីក្រ​ចំនួន​២០០​គ្រួសារ​ ដែល​រងគ្រោះ​ដោយ​ជំងឺ​កូវីដ និង ទឹកជំនន់​នៅ​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ។

លោក វង សូត បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វារ​តែងតែ​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជាធំ​។ ទោះ​នៅ​ទី​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​ពលរដ្ឋ​រងគ្រោះ ​ឬ ​ជួប​ទុក្ខ​អាសន្ន​ទោះ​ដល់ទី​តំបន់​ដាច់​ក្រយាល​យ៉ាង​ណា​ក៏ដោយ ​ក៏មាន​វត្តមាន​សម្តេច​ទាំង​ទ្វេ​ចុះទៅ​ដល់ទី​នោះ​ពិសេស មួយ​រយៈ​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​រាប់​ម៉ឺន​គ្រួសារ។

លោក​បន្ត​ថា សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ ដោយ​នាំ​អំណោយ​និង​ស្បៀង​ផ្ទាល់​តែម្តង​។

ជាក់ស្ដែង​ថ្ងៃនេះ​ ស្របតាម​ការ​ចង្អុល​បង្ហាញ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួចមក​ក្រុមការងារ​ក៏​បាន​នាំ​អំណោយ​និង​ស្បៀង​ដើម្បី​ជួយ​ដោះស្រាយ​ទាន់​ពេល​វេលា និង​សម្រួល​បន្ទុក​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​កូ​វីដ​១៩​និង​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​ស្ទោង នេះ​។

ជា​មួយ​នេះ​លោក វង សូត រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ​ដែល​មាន​ប័ណ្ណ​សមធម៌​មាន​សុពលភាព​មិនទាន់​បាន​ផ្ទៀងផ្ទាត់​អញ្ជើញ​ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ​នៅ សាលាឃុំ សង្កាត់ ដែល​នៅក្បែរ​អ្នក ដើម្បី​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​។

បើ​មាន​បញ្ហា ​ឬ ​ចង់​ទទួល​បាន​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង ទៅ សាលាឃុំ សង្កាត់ ដែល​នៅក្បែរ​លោកអ្នក​នឹង​យល់ច្បាស់​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

នាយិកាអុកស្វាម៖ អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាបគោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ៥ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ៦ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃប្រេងសាំងហក់ឡើងវិញ ១០០ រៀល ក្នុង១ លីត្រ

Sokha Hotels

ព័ត៌មានពេញនិយម