Connect with us

ព័ត៌មានជាតិ

ចាប់អ្នកបើករថយន្ដដឹកដី៣៥​គ្រឿង ដែលស៊ីផ្លេលឺៗ និងបើកប្រណាំងគ្នាលើផ្លូវសាធារណៈ

បានផុស

នៅ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នកការនគរបាលខេត្តកណ្ដាល សហការណ៍ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋានស្រុកកណ្ដាលស្ទឹង ធ្វើការឃាត់រថយន្ដដឹកដីចំនួន៣៥គ្រឿង ដែលបង្កភាព​អណាធិបតេយ្យ ​បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារក្រុមរថយន្ដដឹកដី​ទាំងនេះ បើកបរក្នុងល្បឿនលឿនៗ ស៊ីផ្លេលឺៗ និងពេលខ្លះបើប្រដេញគ្នាដូចទីលាន​ប្រណាំង​ឡាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្ក្រាបនិងឃាត់ក្រុមរថយន្ដដឹកដីទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការសំណូមពរពី​ប្រជា​ពល​រដ្ឋ ដែលបានផ្ញើសារចូលប្រអប់សារផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកណ្ដាល ដោយ​បាន​សំណូមពរដល់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និង​មន្ត្រី​ក្រោមឱវាត សូមមេត្តាចុះពិនិត្យផង ព្រោះឡាន​ដឹកដីបើកយ៉ាងអណាធិបតេយ្យ វ៉ាជែងគ្មានគិត​ពីសុវត្តិភាពព្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់​បណ្ដាលឲ្យ​ហុយប៉ះពាល់សុខភាព និងអ្នកជិះម៉ូតូតាមផ្លូវ ហើពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡាន​ស្ទើរ​គាំង​ប៉េះដូង។ ចាប់ពីផ្សារដើមត្រាំង រហូតដល់ខាងលិចភូមិព្រៃប្រសាទ ឡានបើកលឿនៗខ្លាំងណាស់។

បន្ទាប់ពីទទួលបានព័ត៌មាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងបានចុះប្រតិបត្តិការនៅ​លើផ្លូវ​លេខ៣៤ ក្នុងភូមិសាស្រ្ដ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឃាត់​បានរថយន្ដដឹកដី​ចំនួន៣៥គ្រឿង ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរទាំងអស់ គឺមិនត្រូវដឹកដី ដឹក​ខ្សាច់ ដឹកថ្ម ដែល​ហូរទឹក ត្រូវគ្របឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ និងបើកបរលឿន វ៉ាជែង។ ក្នុងនោះ​កម្លាំងនគរបាលបានដកហូតស៊ីផ្លេខ្យល់ ដែលមិនត្រឹមត្រូវតាមលក្ខណៈ​​​បច្ចេក​ទេស ជាហេតុបង្ក​សម្លេងរំខានដល់ពលរដ្ឋ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

​ថ្ងៃទី​២៨ ខែមិថុនា​ ​រដ្ឋបាល​រាជធានី​នឹង​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុ​ប​ជលផល​ដល់ស្ពាន​អាកាស​ក្បាលថ្នល់

ព័ត៌មានជាតិ៤០ នាទី មុន

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ជួសជុល ថែទាំ ផ្លូវ​ក្រាល​គ្រួស​ក្រហម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន កម្ពុជា​-​ថៃ ប្រវែង​ជិត​១០​គីឡូម៉ែត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

មីជាតិ រកឃើញអ្នកមានសំណាង ឈ្នះរង្វាន់ ៥,០០០,០០០ រៀល ពីកម្មវិធីហែកឆុង ហែកឈ្នះ វគ្គ ២

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្គាល់ដែរទេ? រាជិនីសម្រស់ទាំង ៤ ប្រចាំប្រទេស​ ហ្វីលីពីន ​ក្នុងឆ្នាំ ២០២២ នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគ្រិនស្ត្រី​ផលិតមីខ្មែរមានការ​គាំទ្រ​គ្រោង​បើកសិប្បកម្ម​វិវត្ត​ទៅលក់ហ្វ្រេនឆាយ

Sokha Hotels

ព័ត៌មានពេញនិយម