សន្តិសុខសង្គម
ស្នងការខេត្តកណ្ដាល ៖ ហេតុការណ៍កើតឡើងនៅកាស៊ីណូមួយកន្លែង ក្នុងស្រុកកោះធំនោះ មិនមែនជាករណីហិង្សាទេ
ស្នងការនគរបាលខេត្តកណ្ដាល បានអះអាងថា ហេតុការណ៍ដែលកើតឡើងនៅក្នុងកាស៊ីណូដំរី ២ ស្ថិតនៅតំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាលនោះ មិនមែនជាករណីហិង្សានោះទេ តែជាករណីបុគ្គលិកជនជាតិវៀតណាម រៀបចំផែនការប្រមូលគ្នាទំលុសទ្វាររបងរត់ចេញ ប៉ះគ្នាជាមួយសន្តិសុខ។

ការអះអាងនេះ បន្ទាប់ពីសេចក្ដីរាយការណ៍ថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ មានករណីអំពើហិង្សាមួយបានកើត ដោយគេឃើញមានមនុស្សរត់ចេញពីអគារមួយកន្លែងជាច្រើននាក់ ដោយអ្នកខ្លះមានកាន់ដំបងផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងកាស៊ីណូដំរី ២ ស្ថិតនៅតំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។

សេចក្ដីរាយការណ៍ដដែល បានឲ្យដឹងថា ករណីនេះ កើតឡើងដោយសារតែមានការរក្សាទុកមនុស្សមួយក្រុម ក្នុងកាស៊ីណូមួយកន្លែង ដោយពីដំបូងមានការភូតកុហកថា ជ្រើសរើសបុគ្គលិកទៅធ្វើការនៅកាស៊ីណូខេត្តព្រះសីហនុ តែបែរជាយកពួកគេទៅទុកនៅតំបន់ជ្រៃធំទៅវិញ។ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍នេះ មានការប្រទាញប្រទុងគ្នា រហូតកើតមានអំពើហិង្សា និងមានមនុស្សសំរុករត់ចេញមកក្រៅជាច្រើននាក់ ហើយខ្លះទៀតក៏រត់ចូលទឹកថែមទៀត។

យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ករណីនេះ មិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទំលុសទ្វាររបង រត់ចេញ ប៉ះគ្នាជាមួយសន្តិសុខ របួសសន្តិសុខ ៣នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុន»៕
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


