ព័ត៌មានជាតិ
Update សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ទៀត ក្នុងករណីហិង្សាបណ្តាលឱ្យបុរសម្នាក់ស្លាប់
ជនសង្ស័យ៦នាក់បន្ថែមទៀតត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីករណីហិង្សាដោយប្រើដាវកែច្នៃកាប់គ្នាបណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ មានឈ្មោះ នុត ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់។ ទី២ ឈ្មោះ ប៊ុន ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្ត។ ទី៣ ឈ្មោះ ហេង សុង ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរកម្មករសំណង់។ ទី៤ ឈ្មោះ យ៉េង ដាវីត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សស្នាក់នៅបន្ទប់ជួលភូមិត្រពាំងរំចេក។ ទី៦ ឈ្មោះ នួន ប៊ុនធឿន ភេទប្រុសអាយុ៣៨ ឆ្នាំមុខរបរកម្មករសំណង់។ ជនសង្ស័យទាំង៦នាក់ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ខែម សុគន្ធ ភេទប្រុសអាយុ៣៩ ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
បេីតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកអាយខុន មួយគ្រឿងមិនចាំស្លាកលេខ ប្រដាប់ដោយដំបងនិងកាំបិត ចូលទៅវាយបុរសម្នាក់ដែលប្រជាពលរដ្ឋអះអាងនិងស្គាល់ថាឈ្មោះ ង៉ោល មុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដោយសង្ស័យជាករណីរឿងគំនុំ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកក៏មានភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរខាងចេញមកជួយជនរងគ្រោះរួចក៏ដេញគ្នាចេញមកខាងក្រៅលើផ្លូវបេតុង វាយគ្នាតបទៅតបមក ប្រសេកប្រសាចបណ្ដាលឲ្យភាគីដែចូលទៅវាយគេមុនស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះតាមម៉ូតូកង់បីនៅឯមន្ទីរពេទ្យ។ ចំណែកម្នាក់ម្នាក់ទៀត បានយកដំបងនិងកំបិតទម្លាក់ចូលក្នុងលូរួចគេចខ្លូនបាត់។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាម។

ក្រោយមានការចង្អុលបង្ហាញពីប្អូនអ្នកស្លាប់ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលពាក់ព័ន្ធនឹងករណីខាងលើមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
ផ្អែកតាមពាក្យបណ្ដឹងរបស់ប្រពន្ធជនរងគ្រោះ និងតាមការបំភ្លឺសាក្សីចម្លើយសារភាពរបស់ជនសង្ស័យពិតជាមានករណីដូចខាងលើពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


