Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ ប្រាប់​ពី​មូលហេតុ​នាំឱ្យ​ខេត្ត​ឆ្លង​ជំងឺ​កូវីដ​១៩​ កើន​ឡើង​

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦​ ខែមិថុនា​ នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​កើន​ឡើង​ជិត​២​ពាន់​នាក់​ហើយ​ និង​មាន​អ្នកស្លាប់​ជិត​២០​នាក់​ ដែលជា​តួលេខ​មួយ​ខ្ពស់​បើ​ធៀបទៅនឹង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​។​

លោកបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀងបាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​២៦ ខែ​មិថុនា​ ថា មាន​កត្តា​មួយចំនួន​ដែលនាំឱ្យ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្ត​ស្វាយ​រៀង​មិន​មានការ​ថមថយ​នៅឡើយ​ ហើយ​កក្តា​ដែល​ចម្បង​ជាងគេ ​គឺមាន​ក្រុមកម្មករ​រោង​ច​ក្រ​មួយចំនួន​មិន​ព្រមយកសំណាកនៅតាមរោងចក្រ និងមិនព្រមធ្វើ​ច​ត្តា​ឡី​ស័កនៅក្នុងរោងចក្រ​ដោយ​ពួកគាត់ ចេញពី​រោងចក្រ​ធ្វើដំណើរ​ទៅផ្ទះ ​ហើយ​បាន​ចម្លងជំងឺ​កូ​វីដ​-១៩ ចូលក្នុង​ក្រុមគ្រួសារ​និង​សហគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតបាន​បន្តថា​«ការកើនឡើង​នៃ​អ្នកជំងឺ​កូ​វីដ​១៩ ​គឺ​បណ្តាលមកពី​ក្រុមកម្មករ​ដែល​គាត់​មិន​បាន​ធ្វើ​ច​ត្តា​ឡីស័ក​នៅតាម​រោងចក្រ​ទេ​ ដោ​យមក​ធ្វើ​នៅតាម​ផ្ទះ​ហើយ​ការធ្វើ​របស់​គាត់​មិន​បានល្អ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ទើប​បណ្តាលឱ្យ​ចម្លង​ចូល​ដល់​សហគមន៍​ជា​បន្ត​បន្ទាប់​ ឥឡូវ​ចំនួន​ជំងឺ​កូ​វីដ​កាន់តែច្រើន​នៅ​គ្រប់​ស្រុក​ក្រុង​ទាំង​អស់​នៅក្នុង​ខេត្តស្វាយរៀង​»​។​

លោក​បណ្ឌិតបានបន្តទៀតថា ក្រៅពីនេះ​ការអនុវត្ត​រក្សា​គម្លាត​សុ​វត្តិភាព​នៅ​មិនទាន់បាន​ត្រឹមត្រូវ​តាម​គោលការណ៍ណែនាំនៅឡើយ​ទេ​ ដោយ​បងប្អូន​កម្មករ​កម្មការិនី​យើង​តែងតែ​ធ្វើដំណើរ​ទៅមក​រោងចក្រ សហគ្រាស​ដោយ​ប្រើ​មធ្យោបាយ​រួមគ្នា ជិះ​ប្រមូលផ្ដុំ​រួមគ្នា​ច្រើន ។​ កត្តាពលករ​ខ្មែរ​មួយ​ចំនួន​បាន​វិលត្រឡប់មកពីប្រទេសថៃ ដោយ​ពួកគាត់​យកជំងឺកូ​វីដ-១៩ មកជាមួយ និងកត្តាការមិន គោរពតាមវិធានការសុខាភិបាល និងវិធានការ ៣​កុំ ៣​ការពារ របស់សម្តេចតេ​ជោ ហ៊ុន សែន ជាដើម​។​

លោកបណ្ឌិត កែរ រដ្ឋា បាន​បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​ពិសេស​បងប្អូន​កម្មករ​កម្មការិនី​រោង​ចក្រ​សូម​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​រោងចក្រ​ផ្ទាល់​ ជាជាង​ទៅធ្វើ​នៅតាម​ផ្ទះដែល​នាំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​កាន់តែខ្លាំង​ដោយសារ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់បងប្អូន​មិនបាន​ល្អ​។​

លោកបណ្ឌិតបាន​បញ្ជាក់ថា «បើ​បងប្អូន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​រោងចក្រ​ បងប្អូន​អាចមាន​ការលំបាក​តែម្នាក់ឯង​ក្នុង​រយៈពេល​ខ្លី​ ដោយ​មិន​នាំទុក្ខ​ដល់​ក្រុមគ្រួសារ​ឪពុកម្តាយប្តី​ប្រពន្ធ​ និង​កូនចៅ​ព្រមទាំង​សហគមន៍​ទាំងមូល​នោះឡើយ​ តែបើ​បងប្អូន​ទៅធ្វើ​នៅផ្ទះ​មិន​បាន​ត្រឹមត្រូវ​ នឹង​នាំ​មេរោគ​ទៅ​ចម្លង​ក្នុង​ក្រុមគ្រួសារ​នាំ​លំបាក​ទាំងអស់គ្នា​»៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម