Connect with us

ព័ត៌មានជាតិ

ចេញពីផឹកស៊ីជិះម៉ូតូទៅបុកជាមួយរថយន្តធុនធំដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

បានផុស

នៅ

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូចេញពីកម្មវិធីផឹកសុីជាមួយបងប្អូន បំណងត្រឡប់ទៅកន្លែងស្នាក់វិញ ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ធុនយក្ស ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងពីចំហៀងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុយ៉ាអាណោចអាធម៌ កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ នៅជិតផ្សារបែកចាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សៅ យ៉ាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុក្គលិកលក់រថយន្ត ស្នាក់នៅខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅភូមិត្រពាំស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីយុវជនម្នាក់ដែលអះអាងថាជាបងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR-1137ចេញពីជួបជុំផឹកសុី ជាមួយបងប្អូននៅផ្សារបែកចាន ដោយគោលបំណងទៅកន្លែងស្នាក់នៅវិញឯខណ្ឌព្រែកព្នៅ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត លុះ មកដល់ចំណុចកើតហេតុខាងលើដោយជិះមិនប្រកាន់ស្តាំររចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយរថយន្តទ្រុងធុនយក្សម៉ាកហុីយ៉ាន់ដាយក្បាល ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ02-3-4036ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិចពីចំហៀងរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលដួលបោកក្បាលនិងថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌។​ ភ្លាមនោះរថយន្តបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋនាំគ្មាដេញចាប់មកវិញ តែតៃរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាមទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វ់កំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕


អត្ថបទ ៖ ដោយ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១១ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង៥៨ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម