Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​លំអិត ​ហេតុការណ៍​ឆេះ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៤​នាក់​នៅ​ខណ្ឌដូនពេញ​

បានផុស

នៅ

ទីតាំង​ដែល​ឆេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៤​នាក់​នោះ​ជា​កន្លែង​សិប្បកម្ម​ផលិត​សាច់​ប៉ា​តេ​ ហើយជនរងគ្រោះទាំង៤នាក់ គឺជាកម្មករធ្វើប៉ាតេ ដែលស្នាក់នៅកន្លែងកើតហេតុ

មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ ករណី​អគ្គិភ័យ​នោះបាន​កើតឡើង​នៅវេលា​ម៉ោង៤និង៣០នាទី​ទៀបភ្លឺ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២១​នៅផ្ទះ​លេខ​៤៤​និង​៤៦ផ្លូវ​លេខ​២០០ ក្រុម​០២ភូមិ​១ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះ​ឈ្មោះ​ ហុង ពេជ្រ​ហោះ ភេទ​ប្រុស អាយុ៧១​ឆាំ្ន មុខរបរ​ ជរា​នៅផ្ទះ​។ ​ផ្ទះត្រូវអគ្គិភ័យ​ឆាបឆេះ​ជា​ប្រភេទ​សំណង់​ថ្ម​បេតុង ទំហំ០៩ម៉ែត្រ​x ៣០ម៉ែត្រ ចំនួន០៣ជាន់​។​ ខូចខាត​សម្ភារៈអស់ទាំង​ស្រុង រួមទាំង​រថយន្ត​Ford Willdrak ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2BB-8233 ចំនួន​១គ្រឿង ឆេះ​រថយន្ត​Luxus 330 ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ​2AL-1158 ចំនួន១​គ្រឿង​, ឆេះ​ម៉ូតូ​សរុប​ចំនួន ៧គ្រឿង នឹង​ពុំបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​បឹងរាំង​ដដែល​បន្តថា​ អគ្គិភ័យ​នោះ​បណ្តាល​ឲ្យ​ស្លាប់មនុស្សប្រុស​ចំនួន ៤​នាក់ ទី​១-​ឈ្មោះ​ ខុន ​ដាវី ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ។ ទី២-​ឈ្មោះ ​ខុន​ ដា​វីត ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ (​បងប្អូន​បង្កើត​)​មាន​ទីលំនៅ​ភូមិ​តា​អុង ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរកម្ម​ករ​ធ្វើ​សាច់​ប៉ា​តេ​។ទី​៣-​ឈ្មោះ​ សម្បត្តិ បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​(​ដូចគ្នា​)​ និង​ទី​៤-​ឈ្មោះ ​លី ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ឃុំ​កំពង់ត្រាំ​ង ​ស្រុក​ពារាំង ខេត្តព្រៃវែង​ មុខរបរ កម្មករ​។​ និងរបួសស្រាល​មនុស្ស​ប្រុស​ចំនួន ១​នាក់ មានឈ្មោះ ម៉ូ​ច សីហា ភេទ​ប្រុស អាយុ ២៤ឆ្នាំ មុខរ​បរ មន្ត្រី​កិច្ចសន្យា​អគ្គិភ័យ ។​

ក្នុង​ហេតុការណ៍​នោះបាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន៣៨គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​ចំនួន៣៨​ឡាន ស្មើនឹង១៥២ម៉ែត្រគូប ។

រថយន្ត​ជំនួយ​អន្តរាគមន៍​ពន្លត់​មានដូចជា​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន២ឡាន​សើ្ម​នឹង១២ ម៉ែត្រគូប​។​ ពន្លត់​ចប់ នៅ​ម៉ោង៦និង០០នាទី​ព្រឹក នា​ថ្ងៃ​.​ខែ​.ដដែល​។​

សពជនរងគ្រោះទាំង៤នាក់ ត្រូវបានដឹកយកទៅ​វត្ត​ឫស្សី​សាញ់ ចំនែករថយន្ត​២​គ្រឿង​ និង​ម៉ូតូ​ចំនួន​៧​គ្រឿង​(​ឆេះ​ខូច​ទាំងស្រុង​)​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរ​រាច​រណ៍​ផ្លូវគោក​។ ចំពោះមូលហេតុនៃការ​ឆាប​ឆេះនេះ កម្លាំងសម្តថកិច្ចកំពុងស្រាវជ្រាវបន្ត៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម