ព័ត៌មានជាតិ
MG Cambodia បានជូនសម្ភារៈប្រើប្រាស់អនាម័យដល់ស្ត្រីនៅអង្គការ WPM អំឡុងការរីករាលដាលនៃជំងឺកូវីដ១៩
រយៈពេលប្រមាណជាងមួយឆ្នាំនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឱ្យសង្គមនិងសេដ្ឋកិច្ចមានផលប៉ះពាល់រយៈពេលវែង ជាពិសេសគឺទៅលើសមភាពយេនឌ័រ។ ជំងឺរាតត្បាតកូវីដ១៩ គឺកំពុងបំផ្លិចបំផ្លាញសុខភាព, សេដ្ឋកិច្ចមានការថយចុះ និងបានប៉ះពាល់ដល់ការរស់នៅរបស់ស្ត្រីផងដែរ។ ស្ត្រីក៏អាចប្រឈមមុខនឹងហានិភ័យខ្ពស់នៃការបាត់បង់ការងារ និងប្រាក់ចំណូល ហើយក៏ប្រឈមមុខនឹងអំពើហិង្សា, ការកេងប្រវ័ញ្ច ឬ ការរំលោភបំពានផ្លូវភេទជាដើម ក្នុងអំឡុងពេលមានវិបត្តិនេះ ក៏ដូចជាការធ្វើចត្តាឡីស័កផងដែរ។

ដោយមើលឃើញពីបញ្ហានៃការរស់នៅរបស់ស្ត្រី ព្រមទាំងមានក្តីព្រួយបារម្ភអំពីស្ថានភាពកូវីដ១៩ នៅប្រទេសកម្ពុជាផងនោះ ក្រុមហ៊ុនរថយន្ត MG Cambodia បានគាំទ្រដល់ស្ត្រីប្រមាណជាង៣០នាក់ ដែលកំពុងធ្វើការនិងរស់នៅក្នុងអង្គការស្ត្រីបង្កើតសន្តិភាព(Women Peace Maker Organization) ដោយផ្តល់ជូននូវសម្ភារៈប្រើប្រាស់អនាម័យផ្ទាល់ខ្លួនដល់ស្ត្រីទាំងនោះ ហើយភាគច្រើននៃស្ត្រីដែលជាបុគ្គលិកនៅទីនោះ គឺមានប្រាក់ចំណូលតិចតួចហើយពួកគេត្រូវការការសម្ភារៈប្រើប្រាស់ សម្ភារៈអនាម័យ អាហារនិងភេសជ្ជៈ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ពួកគេផងដែរ។


ថ្មីៗនេះ ក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុនដ៏ធំនាំចូលផ្តាច់មុខមកប្រទេសកម្ពុជានូវ រថយន្តម៉ាកMG, រថយន្ត Maxus និង ម៉ូតូ Royal Enfield ក៏បានជួយឧបត្ថម្ភដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបាននាំយកនូវអាហារនិងភេសជ្ជៈមួយចំនួនដូចជា ទឹកសុទ្ធ៥០កេស, ទឹកសណ្តែក២០កេស និង មីកំប៉ុង២០យួរ សម្រាប់ជាការចូលរួមនិងគាំទ្រដល់យុទ្ធនាការការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors បានមានប្រសាសន៏ថា “TF Motors និង MG Cambodia ចង់បង្ហាញជាឧទាហរណ៍ដ៏ល្អមួយ និងការចូលរួមជួយដល់ស្ត្រីកម្ពុជាដែលប្រឈមនឹងបញ្ហាអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ពីព្រោះថា ស្ត្រីគឺជាធនធានដ៏សំខាន់របស់ពិភពលោក ហើយយើងខ្ញុំចង់ឱ្យស្ត្រីទាំងអស់បន្តនូវការគោរពវិធានការនៃការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីសុវត្ថិភាព និង ខិតខំប្រឹងប្រែងបំពេញការងារឱ្យល្អដើម្បីសម្រេចបាននូវសក្ដានុពលពេញលេញនៃការងារប្រកបដោយភាពជោគជ័យ។”
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


