Connect with us

ព័ត៌មានជាតិ

ចេតិយបំណង​ប្រាថ្នាចុងក្រោយរបស់លោកតា គង់ ណៃ សាងសង់ជិត​​រួចរាល់​ហើយ

បានផុស

នៅ

រហូតមកដល់​ពេលនេះ​ ការសាងសង់​ចេតិយ​ជូន​ដល់​ព្រឹទ្ធាចារ្យ​ចា​ប៉ីដង​វែង​លោកតា​ គង់ ណៃ គឺ​សម្រេច​បាន​ប្រមាណ​៧០​ភាគរយ​ហើយ ​ពោលគឺ​នឹងត្រូវ​រួចរាល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

លោក អ៊ឹម ជីវ៉ា ដែលមាន​វត្តមាន​ចុះទៅ​ផ្ទាល់​កាលពី​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ចេតិយ​លោកតា​ គង់ ណៃ សាងសង់​ជិត​រួចរាល់​ហើយ ​គឺ​ចំណាយ​ថវិការ​អស់ប្រមាណ​២​ម៉ឺ​ន​ដុល្លារ​ ដែលជា​ថវិការ​រប​ស់លោក​ជំទាវ ហ៊ុន ស៊ី​ណាត នឹម ច័ន្ទ​តារា និង​លោកជំទាវ​ឧក​ញ៉ា នឹម វណ្ណៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា ​ដើម្បី​សម្រេច​បំណង​ចុងក្រោយ​របស់​ព្រឹទ្ធាចារ្យ​ចា​ប៉ី​ដង​វែង​លោកតា គង់ ណៃ ត្រូវ​បាន​លោក​ជំ​ទាវ ហ៊ុន ស៊ីណាត និង​បុត្រី​គឺ​លោក ជំទាវ​ឧកញ៉ា នឹម វណ្ណៈ បាន​បំពេញ​ជូន​គាត់​ដោយបាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​ដើម្បី​សង់​ចេ​តិយ និង​ជួយ​ចិ​ញ្ចឹម​រយៈពេល​៥​ឆ្នាំ ។​

លោកជំទាវ ហ៊ុន ស៊ី​ណាត​ កន្លង​មក​ធ្លាប់មាន​ប្រសាសន៍​ថា ​ដោយមាន​ការទទូច​បែប​នេះ ​ទើប​លោក​ជំទាវ​និង​កូន​ព្រមទាំង​ក្រុមគ្រួសារ​សម្រេច​កសាង​ចេតិ​យ​ជូន​តាម​បំណង​របស់គាត់ ។​ លោកជំទាវ ហ៊ុន ស៊ី​ណាត មានប្រសាសន៍​ទៀតថា​ លោកតា ​គង់​ ណៃ គាត់​បាន​ជួយ​សង្គម​និង​លើកស្ទួយ​សិល្បៈ​អភិរក្ស​វប្បធម៌​ច្រើន​លើសលប់ ។​

ក្រៅពី​នោះដែរ ​លោកជំទាវ​និង​ក្រុមគ្រួសារ​ក៏បាន​ជួយ​ចិញ្ចឹម​គាត់​រយៈពេល​៥​ឆ្នាំ​ទៀត​ ដោយ​ឧបត្ថម្ភ​ជា​រៀងរាល់ខែ​ ក្នុង​មួយខែៗ​គឺ​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល​,​មី​១​កេះ ,​ត្រីខ​១​យួ ,​ទឹក​ស៊ីវ​១​យួ និង​អង្ករ​ចំនួន៥០​គីឡូក្រាម ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម