ព័ត៌មានជាតិ
ខាត់ សុឃីម ស្កាត់ទៅសួរសុខទុក្ខវីរ:សិល្បករចាប៉ីដងវែងលោកតា គង់ ណៃ
ភ្នំពេញ:បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺ និងចូលសម្រាកព្យាបាលនៅមន្ទីពេទ្យរបស់វិរ:សិល្ប ករចាប៉ីដងវែងលោកតា គង់ ណៃ តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានចំណាយពេលផ្ទាល់ខ្លួនទៅសួរសុខទុក្ខដល់មន្ទីពេទ្យរុស្សី។

គេនៅចាំបានថាកាលពីអំឡុងដើមខែឧសភាឆ្នាំ២០២២កន្លងទៅ អ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើល ដោយសម្តែងការព្រួយបារម្ភគ្រប់គ្នាក្រោយទទួលបានដំណឹងថា វីរៈសិល្បករជើងចាស់ដ៏ល្បីល្បាញគឺលោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវៃងបានធ្លាក់ខ្លួនឈឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងណាមិញបន្ទាប់ពីលោកតា គង់ ណៃ ចូលសម្រាកព្យាបាលមានរយៈពេលប្រមាណជាងកន្លះខែកន្លងទៅ គឺស្ថានភាពជំងឺរបស់គារ់ហាក់មានភាពធូស្រាលច្រើន ខណ:គេក៏សង្កេតឃើញមានបងប្អូនសាច់ញាតិនិងអ្នកសិល្បៈមួយចំនួនបានទៅសួរសុខទុក្ខលោកតាផ្ទាល់នៅមន្ទីរពេទ្យផងដែរ។ ជាក់ស្តែងពេលនេះតារាស្រីអ្នកនាង ខាត់ សុឃីម ក៏បានទៅសួរសុខទុក្ខលោកតាដោយផ្ទាល់នៅមន្ទីពេទ្យរុស្សី។

អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពភ្ជាប់នឹងខ្លឹមសារដូច្នេះថា«ថ្ងៃនេះនាងខ្ញុំនឹងប្អូន វ៉ាន់ថាន បានមកសួរសុខទុក្ខលោកតា គង់ណៃ ដែលលោកតា មកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យរុស្សី សូមជូនពរលោកតាឆាប់ជាសះស្បើយ»។
តាមរយ:នេះដែរញេឃើញមានមហាជនជាច្រើនបានផ្ញើសារជួនពរលោកតា គង់ ណៃ ឆាប់ជាសះស្បើយបានត្រឡប់ទៅផ្ទះវិញផងដែរ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


