ព័ត៌មានជាតិ
អាជ្ញាធរជំនាញបន្តជួសជុលផ្លូវជាតិលេខ ៥ លុបសំបុកមាន់ និងស្នាមប្រេះ
លោក សុខ ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងនៅព្រឹក ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ថា ក្រុមការងាររបស់លោកសព្វថ្ងៃនេះកំពុងធ្វើការងារជួសជុលផ្លូវជាតិលេខ៥ លុបសំបុកមាន់ ស្នាមប្រេះស្រុតបំផ្លាញដោយគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមក ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថាការងារទីមួយបន្តការងារជួសជុលផ្លូវជាតិលេខ៥ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដោយចាក់ថ្មម៉ិច រួចកៀរកិនបង្ហាប់ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងការងារថែទាំ ចន្លោះពីគម ៣៦៥+៥០០ ទៅដល់ គម ៣៦៩+៩០០ ដោយសម្អាតដីតាមមាត់រឺហ្គារ និងកាត់ស្មៅកា។
ចំណែកឯការងារទីពីរ បន្តការងារថែទាំផ្លូវខេត្តលេខ១៥៦D ចន្លោះពីគម ២១+០០០ ទៅដល់ គម ២២+៥០០ លុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

លោកបានបញ្ជាក់ឲ្យដឹងបន្តថានៅឆ្នាំ២០២០កន្លងមកផ្លូវពីចំណុចរង្វង់មូលស្រីគ្រប់ល័ក្ខដល់ផ្លូវបំបែកទៅស្រុកមង្គលបូរី រងគ្រោះដោយទឹកជំននទឹកភ្លៀង និងទឹកហូរធ្លាក់មកពីស្រុកថៃយ៉ាងខ្លាំងបណ្តាលហូរកាត់ផ្លូវជាតិច្រោះដាច់ជាដុំៗច្រើនកន្លែងពេលនោះមានកំលាំងមន្ទីរសាធារណៈការដឹកជញ្ជូនដឹកនាំដោយលោកផ្ទាល់បានធ្វើការជួសជុលផ្លូវជាតិនេះឡើងវិញដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកបានប្រធានមន្ទីរសាធារណការខេត្តត្រូវស្ថារឡើងវិញផ្លូវរង្វង់មូលស្រីគ្រប់ល័ក្ខដល់ផ្លូវបំបែកទៅស្រុកមង្គលបូរីឲ្យមានស្តង់ដា។

លោក សុក ចាន់ថាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាផ្លូវដែលរងការខួចខាតដោយទឹកជំនន់នោះក្រុមការងាររបស់លោកបានចាប់ផ្តើនស្ថានាឡើងវិញជាបណ្តើរៗហើយដោយចាក់កៅស៊ូDBSTនិងមានប្រឡាយរំដោះទឹកដោយរៀបថ្មភ្នំរឺថ្មប្រឡុងផ្នែកខាងលិចផ្លូវមានទទឹងខាងលើ២ម៉ែត្រ ជម្រៅ១ម៉ែត្រ២តឹក បាតក្រោម៨តឹក។
ផ្លូវដែលស្ថានាមាន២តំណាក់កាល ដំណាក់ទី១ពីចំណុចក្បាលស្ពានសែសិនខាងកើតដល់ព្រំប្រទល់ស្រុកមង្គលបូរី ទទឹងផ្លូវប្រវែង១១ម៉ែត្រ ដំណាក់កាលទី២.ពីចំណុចក្បាលស្ពានសែនសិនខាងលិចដល់រង្វង់មូលស្រីគ្រប់ល័ក្ខជួសជុលកន្លែងដែលខូចនិងរៀបចំខឿនការ៉ូឡាឡើងវិញ។
លោកសុខ ចាន់ ថាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងគម្រោងជួសជុលផ្លូវថ្នល់ស្ពានដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យទទួលបានចំនួន ២គម្រោងដែលគ្រោងនឹងបើកការដ្ឋានជួសជុលចាប់ពីថ្ងៃទី៧ ខែមករាឆ្នាំ ២០២១ នេះ៕ អត្ថបទ៖ វ៉ាន ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


