Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​បិទ​ខ្ទប់​ទីប្រជុំជន​ភូមិ​ពពេល​ និង​ផ្ទះ​១១​ខ្នង​ក្រោយ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​បានសម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ទីប្រជុំ​ជន​នៃ​ភូមិពពេល ​ស្ថិតនៅ​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ និង​ផ្ទះ​ចំនួន​១១​ខ្នង​បន្ទាប់ពី​ទីតាំង​ទាំងនេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​ជំងឺ​កូ​វីដ​១៩​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា «ត្រូវបាន​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​ទីប្រជុំ​ជន​​ភូមិ​ពពេល​ចាប់ពី​ចំណុច​មុខ​អនុវិទ្យាល័យតេ​ជោ​ថ្នល់បំបែក​ ដល់​ចំណុច​ផ្លូវ​ចូល​ភូមិ​តា​ម៉ុក​មានជ័យ​សងខាង​ផ្លូវ​លេខ​២៦២៥​ចំនួន៣៤គ្រួសារ​ ស្ថិតនៅ​ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ចាប់ពី​ថ្ងៃទី​០២ ​ខែកក្កដា រហូត​ដល់​មានការ​សម្រេច​ជាថ្មី​ដោយ​មូលហេតុ​ទីតាំង​មាន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩»។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​បាន​បន្តថា ក្នុងកំឡុងពេល​នៃ​ការបិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​នេះ ​រដ្ឋបាល​ស្រុក​ត្រពាំង​ប្រា​សាទ​ ត្រូវ​ហ៊ុមព័ទ្ធ​ទីតាំង​ខាងលើ​ផ្អាក​ការចេញចូល​ទីតាំង​ទាំងនេះ ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធផ្ទាល់​ ឬ​ប្រ​យោល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​យក​វត្ថុ​សំណាក​ និង​ណែ​នាំឱ្យ​ម្ចាស់​ទីតាំង​គោរព​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធានការ​រដ្ឋបាល ​វិធានការ​សុខាភិបាល​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធានការ​នានា​របស់​រដ្ឋ​បាល​ខេត្ត​ដែលមាន​ជា​ធរមាន​។​

ក្រៅពីនេះ​រដ្ឋបាលខេត្ត​បានសម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្ទះ​ចំនួន៥​ខ្នង ស្ថិតនៅ​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល។ បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ចំនួន​៤​កន្លែង ស្ថិតនៅ​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ និងបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្ទះ​ចំនួន០២​ខ្នង ស្ថិតនៅ​សង្កាត់​សំរោង ក្រុង​សំរោង​។​

យ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត​ក៏បាន​សម្រេច បញ្ចប់​ការបិទ​ខ្ទប់​ទីតាំង និង​ផ្ទះ​ចំនួន៤​កន្លែង ស្ថិតនៅ​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ផងដែរ​បន្ទាប់ពី​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​ធូស្រាល​និង​អាច​គ្រប់គ្រង​បាន​។​

រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំនិង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យ​ខាងតែបាន​នូវ​វិធានការ «​៣កុំ និង៣​ការពារ​»​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៣ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ចំនួន​៧២៥ ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន៦៣៨​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍២០​កុម្ភៈ ចំនួន៨៦​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន១២៩នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន៥៩៣នាក់ និង​ស្លាប់​ចំនួន០៣​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម