Connect with us

ព័ត៌មានជាតិ

លោក​ឃួង ស្រេង ៖ ការព្យាបាលជំងឺកូវីដ១៩​នៅផ្ទះជាជម្រើសដ៏ល្អ ​សម្រាប់​អ្នកចាក់​វ៉ាក់សាំង​២ដូសរួចហើយ

បានផុស

នៅ

​ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​មានប្រសាសន៍​ថា ការព្យាលបាលជំងឺកូវីដ១៩​នៅផ្ទះ ជាជម្រើសល្អ​សម្រាប់​អ្នកចាក់​វ៉ាក់សាំង​២ដូសរួចហើយ ការថ្លែង​បែប​នេះ​តាម​រយៈ​កិច្ចប្រជុំ​ស្តីពី​ផែនការ​ត្រួតពិនិត្យ​ការផ្តល់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩​នៅតាម​ផ្ទះ​តាមរយះ​Video Conference​នា​រសៀល​ថ្ងៃទី​៣​កក្កដា នៅ​សាលា​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​បន្ត​ថា ការ​ព្យាបាល​តាម​ផ្ទះ​ជា​ជំរើស​ដ៏​ល្អ​សម្រាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង​២​ដូ​ស​រួច​ហើយ ហើយ​មាន​ការ​ឆ្លង​ទៀត​។

លោក​បន្តថា ការរៀបចំ​ឲ្យ​មាន​ការ​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​១៩​តាម​ផ្ទះ​ស្រប​តាម​អនុ​សាស​ន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការងារ​នេះ​រាជធានី​ភ្នំពេញ​បាន​ឈាន​មួយ​ជំហាន​ទៅមុខ​រួចហើយ​ដែល​មកដល់ពេលនេះ​មាន​អ្នកជំងឺ​ជាង​៣០០ នាក់​កំពុង​សំរាក​ព្យាបាល​នៅតាម​ផ្ទះ​។ លោក​អភិបាល​បន្ត​ថា យើង​នឹង​ពិភាក្សា​លំអិត​ថែមទៀត​ទៅលើ​យន្ត​ការដែល​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ធានា​ដល់​ការផ្តល់សេវា សុខាភិបាល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​តម្រូវការ​ជាក់ស្តែង។

​ជា​មួយ​គ្នា​នេះ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវ​ផ្តល់​កិច្ចសហការ​ជាមួយ​មន្ត្រី​សុខាភិបាល និង​ក្រុម គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​TYDA ដើម្បី​ផ្តល់​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ពី​ភាព​ចាំបាច់ ក្នុងការ​សំរាក​ព្យាបាល​នៅតាម​ផ្ទះ​។ ​ខណ្ឌ​នីមួយៗ​ត្រូវ​បង្កើត​ឲ្យ​មាន​ទីបញ្ជាការ​ស្រាល​១​កន្លែង​ក្នុង​មួយ​ខណ្ឌ​ដើម្បី​ប្រចាំ​បញ្ជា​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ដែល ត្រូវការ​ឲ្យ​ជួយ​ដែល​ញាំញី​ដោយ​ជំងឺ​កូ​វីដ​.១៩​ទាន់​ពេល​វេលា​និង​ដោយ​ការទទួលខុសត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង​។

លោក​ឃួ​ង ស្រេង បាន​សន្និដ្ឋាន​ថា យើង​ឃើញ​មានការ​ឆ្លង​ច្រើន​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ចុង​ក្រោយនេះ​មែន តែ​មនុស្ស​ដែល​ឆ្លង​នោះ​នៅ​មាន​កម្លាំង​មាំមួន​។ ​នោះ​យើង​អាច​យល់​បាន​ថា មកពី​ការចាក់​វ៉ាង​ទាំង​២​ដូ​ស​នោះ​កំពុង​មាន​ប្រសិទ្ធភាព ហើយ​ការ​ព្យាបាល​នៅតាម​ផ្ទះ​គឺ​កាន់តែ​ចាំបាច់​និង​មាន​ប្រសិទ្ធភាព​ថែមទៀត​។​ ជាមួយគ្នានេះ យើង​នឹង​ពន្យល់​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​សារសំខាន់​នៃ​ការព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩ នៅ​តាម​ផ្ទះ​តាមរយៈ​ការ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ឲ្យ​មានការ​យល់ដឹង​ជា​សាធារណៈ ជាមួយនឹង​ការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ជាមួយ​អាជ្ញាធរ​។

ពាក់​ព័ន្ធ​នឹង​ការ​បន្ត​រឹត​បន្តឹង​ការគ្រប់គ្រង​ការជួបជុំ​មានដូចជា​បៀ​ហ្គា​ឌិន​, ទីតាំង​ម៉ាស្សា KTV​ជាដើម​គឺ​មិនត្រូវ​បន្ធូរ​ដៃ​ឡើយ និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​មុខរបរ​ណា​ដែល​មាន​ការ​ហាមឃាត់​ក​ន្ល​ង​មក គឺ​ត្រូវតែ​រឹត​បន្តឹង​ឲ្យ​ខ្លាំង​កុំ​ចាំបាច់​មេ ក្រុង​ស្រែ​ក​បាន​អស់លោក​ធ្វើ​នោះ​៕​

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម