ព័ត៌មានជាតិ
រកឃើញ២ក្រុមទៀត ឡើងវគ្គ Semi-Final ពានរង្វាន់យូរ៉ូ
បន្ទាប់ពីអេស្ប៉ាញនិងអ៊ីតាលី យប់មិញគេបានរកឃើញក្រុមពីរទៀតឡើងវគ្គ៤ក្រុមចុងក្រោយ (Semi-Final) ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប។

អង់គ្លេស និងដាណឺម៉ាក បានឈានទៅកាន់វគ្គនេះ ក្រោយយកឈ្នះគូប្រជែងរៀងៗខ្លួន។
ក្នុងការប្រកួតនៅពហុកីឡដ្ឋាន Stadio Olimpico នៃទីក្រុង រ៉ូម ប្រទេស អ៊ីតាលី, ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស បានបំបាក់ក្រុម អ៊ុយក្រែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។

៤គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ Harry Kane ២គ្រាប់ម្នាក់ឯង នៅនាទីទី៤ និង ៥០។ ចំណែកខ្សែការពារ Harry Maguire រកបានមួយគ្រាប់ដែរនៅនាទីទី៤៦ ខណៈមួយគ្រាប់ទៀត រកបានដោយកីឡាករ Jordan Henderson នៅនាទីទី៦៣។
រីឯការប្រកួតមួយគូទៀតនៅកីឡដ្ឋាន Baku Olimpiya Stadionu នៃប្រទេស អាហ្ស៊ែបៃហ្សង់, ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក បានយកឈ្នះ ឆែក ដោយលទ្ធផល ២-១។

២គ្រាប់របស់របស់ដាណឺម៉ាក រកបានដោយកីឡាករ Thomas Delaney នៅនាទីទី៤ និង Kasper Dolberg នៅនាទីទី៤២ ខណៈ១គ្រាប់របស់ ឆែក រកបានដោយ Patrik Schick នៅនាទីទី៤៩។
-វគ្គ៤ក្រុមចុងក្រោយ (Semi-Final)
អ៊ីតាលី vs អេស្ប៉ាញ ថ្ងៃ៦ ខែកក្កដា ម៉ោង ០២:០០
អង់គ្លេស vs ដាណឺម៉ាក ថ្ងៃ៧ ខែកក្កដា ម៉ោង ០២:០០
ដោយ៖ Vann Vann

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន