មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ ករណី​ពុល​ស្រា​ នៅ​ស្រុក​កំពង់ត្រាច​ ដែល​មាន​មនុស្ស​ស្លាប់​និង​រងគ្រោះ​ជាង​២០​នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ ករណី​ពុល​ស្រា​ នៅ​ស្រុក​កំពង់ត្រាច​ ដែល​មាន​មនុស្ស​ស្លាប់​និង​រងគ្រោះ​ជាង​២០​នាក់

បានផុស

នៅ

​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.»​សាខា​ខេត្តកំពត ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ​និង​ស្វែងរក​សំណាក​ដែល​នៅ​សេសសល់ មក​វិភាគ​រក​មូលហេតុ​ ដែល​ប​ណ្តា​ល​ឱ្យ​ពុល​មនុស្ស​ស្លាប់​និង​រងគ្រោះ​ជាង​២០​នាក់​នៅ​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការចុះ​ស្រាវជ្រាវ​រក​យក​សំណាក​ស្រា​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កាលពី​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​អាកា​រៈ​ក្អួតចង្អោរ ទន់​ដៃជើង រហូត​ស្លាប់​បាត់​បង់ជីវិត​ចំនួន ០៩​នាក់ និង​១២​នាក់​ផ្សេងទៀត ត្រូវបាន​នាំយកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដំណាក់​ចង្អើរ និង​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច បន្ទាប់ពី​បាន​ទទួល​ទាន​ស្រាស និង​ស្រា​ថ្នាំ ដែល​ទិញ​ពី​កន្លែង​លក់​ស្រា​មួយកន្លែង ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ជាមួយគ្នា​។

​បើតាម​មន្ត្រី​ក​.​ប​.​ប​.»​សាខា​ខេត្តកំពត បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ មន្ត្រី​ជំនាញ​បាន​ប្រមូល​សំណាក​គំរូ​ស្រាស និង​ស្រាថ្នាំ​ដែលមាន​សេសសល់​នៅផ្ទះ​ជនរងគ្រោះ​និង​ទីតាំង​លក់​ស្រាស និង​ស្រាថ្នាំ និង​បន្ត​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​ផលិត​ស្រា ដែល​ស្ថិតនៅ​ខាងជើង​វត្ត​អង្គ​ដំបង​ដែក ស្ថិតក្នុង​ភូមិ​តា​ក្ងា​ប ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច​។ មន្ត្រី​ក​.​ប​.​ប​.»​សាខា​ខេត្តកំពត បាន​បន្តថា សំណាក​គំរូ​ទាំងអស់​ដែល​ប្រមូលបាន ត្រូវបាន​បញ្ជូនមក​វិភាគ​នៅ​មន្ទី​ពិសោធន៍​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. ដើម្បី​រក​វត្តមាន​សារធាតុ​មេ​តា​ណុល ដែលជា​សារធាតុ​បង្ក​គ្រោះ​។

​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ផលិត​ស្រា សូម​ផលិត​តាម​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ការយក​សារធាតុ​ផ្សេងៗ មក​បន្ថែម ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​សុខភាព​និង​អាយុជីវិត​របស់​បងប្អូន សូម​ប្រុងប្រយ័ត្ន និង​សូមកុំ​ជាវ​ស្រាស ឬ​ស្រាថ្នាំ​ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ​ច្បាស់លាស់ យកមកប្រើ​ប្រាស់ ឬ​បរិភោគ​ជាដាច់ខាត​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services