Connect with us

ព័ត៌មានជាតិ

អ្នកជាប់ឃុំជាង១០០នាក់ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ លទ្ធផលតេស្ដលើកទី១ គឺអវិជ្ជមាន

បានផុស

នៅ

មានតែទណ្ឌិត៥រូបទេនៅក្នុងពន្ធនាគារខេត្តតាកែវ ដែលត្រូវបានក្រុមគ្រូពេទ្យរកឃើញមានផ្ទុកជំងឺកូវីដ១៩ ដោយឡែកទណ្ឌិតជាង១០០នាក់ ដែលពាក់ព័ន្ធប្រយោលជាមួយអ្នកជំងឺកូវីដ១៩ តេស្តលើកទី១គឺអវិជ្ជមានទាំងអស់។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា បានបញ្ជាក់ថា ទណ្ឌិតជាង១០០នាក់ នៅក្នុងពន្ធនាគារដែលមានការពាក់ព័ន្ធត្រូវបានយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសង្កត់ធ្ងន់ថា លោកបានទប់ស្កាត់បានទាន់ពេលវេលាហើយសហការជាមួយក្រុមគ្រូពេទ្យដោយធ្វើយ៉ាងណាទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅលើទណ្ឌិតដទៃទៀតនោះទេ។

បច្ចុប្បន្នទណ្ឌិតដែលវិជ្ជមានជំងឺកូវីដ១៩ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលជំងឺកូវីដនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម