Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​មុខសញ្ញា លួច​និង​ឆក់យ៉ាងសកម្ម នៅ​ភ្នំពេញ

បានផុស

នៅ

នគរបាល​ខណ្ឌ​ដង្កោ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច និង​ឆក់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើនលើក។

នគរបាល​ខណ្ឌដង្កោ ប្រាប់​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូប​លុយ​) កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ត្រង់​ចំណុច​ក្បែរ ស្តុ​ប​ការ៉េ​ប្រាំបី ផ្លូវ​២១៧ ស្ថិតនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ក្រួច តារា​វិសាល ( ហៅ ហ៊ីម ) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ​៣៦៣ ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣ និង​៣០​នាទី ជនរងគ្រោះ ហាក់ ដា​នី​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ បាន​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​1P-8565 ចេញពី​កន្លែង​លក់ដូរ​នៅ​ផ្សារ​សារឿន យ៉ា​ន្នី ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ត្រឡប់​ទៅ​ផ្ទះ ស្ថិតនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ពេល​ជនរងគ្រោះ​បើក​ម៉ូតូ​តាម​ផ្លូវ​២១៧ ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ក្បែរ​ស្តុ​ប​ការ៉េ​ប្រាំបី ស្ថិតនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ស្រាប់​តែ​មាន​ជនសង្ស័យ​ឈ្មោះ ក្រួច តារា​វិសាល ហៅ ហ៊ីម បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​1IG-4658 ម្នាក់ឯង​ស្រប​ទិស​ជាមួយ​ជនរងគ្រោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ ដែល​ជនរងគ្រោះ ក្រវាត់​ចង្កេះ​ពី​ខាងមុខ ហើយ​ក្នុង​កាបូប​នោះ​មាន​លុយ ខ្មែរ​ចំនួន ១៦០,០០០ រៀល (​មួយ​លាន​ហុកសិប​ម៉ឺន​រៀល​), ទូរស័ព្ទ​ដៃ ម៉ាក VIVO ពណ៌​ក្រហម​ចំនួន​០១​គ្រឿង​, និង​ឯកសារ​ផ្សេងៗ រួច​បើក​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង។

ពេលនោះ​ ក៏​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​លើ​ផ្លូវ​២១៧ បាន​ឃើញ​ហេតុការណ៍​នោះ ​ក៏​ជួយ​អន្តរាគមន៍​ដេញ​តាម​ពីក្រោយ និង​ស្រែក​ប្រកាស​តាម​វិទ្យុ​ទាក់ទង​ឲ្យ​កម្លាំង​ ដែល​នៅ​តាម​គោលដៅ​ឈរជើង​ផ្សេងៗ​ជួយ​ស្ទាក់​ពីមុខ។ ជនសង្ស័យ​បាន​បើក​ម៉ូតូ​គេចខ្លួន​ ដល់​ចំណុច​បុរី ពិភព​ថ្មី កួរស្រូវ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក៏​ត្រូវ​សមត្ថកិច្ច​យើង ធ្វើការ​ឃាត់ខ្លួន​បាន រួម​និង​វត្ថុ​តាង យក​មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​តាម​នីតិវិធី​ច្បាប់។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព ប្រាប់​សមត្ថកិច្ច​ថា រូបគេ (​ជនសង្ស័យ​) ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជនរងគ្រោះ​ប្រាកដ​មែន​។ កន្លងមក​រូបគេ ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច និង​ឆក់​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើនលើក​ថែមទៀត៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​បង្ក្រាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៨ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម