ព័ត៌មានជាតិ
ឆេះឃ្លាំងស្តុកសម្ភាររោងការ ខាតបង់ទឹកប្រាក់ខ្ទង់១០ ម៉ឺនដុល្លារ
ករណីអគ្គិភ័យទុស្សេខ្សែភ្លើងឆេះឃ្លាំងស្តុកតុ រោងការ និងគ្រឿងតុបតែង មួយកន្លែងបានកើតឡើងនៅចំណុចភូមិ ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១៖១៥ នាទី ថ្ងៃទី ៦ ខែកក្កដានេះ បណ្ដាលឱ្យខូចខាតសម្ភារទាំងស្រុង មានរថយន្ត និងម៉ូតូ គិតជាទឹកប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារ។

ប្រភពព័ត៌មានបានឱ្យដឹងថា ឃ្លាំងដែលត្រូវភ្លើងឆាបឆេះនោះ មានទំហំប្រមាណ ១៦ម៉ែត្រគុណ ២៣ម៉ែត្រ ប្រក់ និងបាំងបិទទៅដោយសង្កសី មានម្ចាស់ឈ្មោះអ៊ុន សុខឈាន់ ភេទប្រុសអាយុ ៣២ឆ្នាំមុខរបរ រកស៊ីធ្វើរោងការ និងរៀបចំតុបតែងក្នុងពិធីមង្គលការ។
នៅមុនពេលកើតហេតុម្ចាស់ពុំបាននៅឃ្លាំងឡើយមានតែកម្មករ ចំនួន ៣នាក់ ស្រាប់តែ ភ្លើង បានឆាបឆេះឡើងពេញបន្ទុកនិងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ហើយឆេះរាលដាល់យ៉ាងឆាប់រហស័ទៅគ្រឿងតុបតែងរោងតែម្តង។

តាមនគរបាលបានឱ្យដឹងទៀតថាអគ្គិភ័យនេះបានបំផ្លាញឃ្លាំងស្តុក សម្ភារមង្គលការរួមមាន រោង តុ អី កំរាលព្រំ និងសម្ភារតុបតែងផ្សេងទៀតរួមជាមួយ រថយន្ត ចំនួន២គ្រឿង និងម៉ូតូចំនួន ២គ្រឿងទាំងស្រុង គីតជាប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ព្រមទាំងឆេះរាលដាល់ទៅ ឃ្លាំងស្តុកទុកដែកជន្ទារ ទំហំប្រមាណ១២ម៉ែត្រគុណនឹង២៣ម៉ែត្រ អស់ប្រមាណ៥០ភាគរយ និងឆេះរោលៗជញ្ជាំងផ្ទះអ្នកជិតខាង១ខ្នងអស់ប្រមាណ១០ភាគរយ។ទោះបីជាយ៉ាងណា ពុំបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។

ការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍ អគ្គីភ័យ នេះ រថយនន្ត ពន្លត់អគ្គីភ័យ ចំនួន២២គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើង បានរលត់ទៅវិញ៕

អត្ថបទ៖ ឌីរៀ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


