ព័ត៌មានជាតិ
ទីតាំងខារ៉ាអូខេយីហោ «ហ្គោល» លួចបើកទទួលភ្ញៀវចូលច្រៀង មិនខ្លាចឆ្លងកូវីដ ត្រូវអាជ្ញាធរចុះទៅបិទទាំងកណ្ដាលយប់
កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ហ្គោល» ក្រោយពីហាងមួយនេះ លួចបើកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយ ដោយផ្គើននឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ថែមទៀត។
សេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មាន ដែលបានចុះទៅដល់កន្លែងហេតុកើត បានឲ្យដឹងថា ការចុះបិទទីតាំងខារ៉ាអូខេមួយកន្លែងនេះ ធ្វើឡើងនៅវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលព្រហស្បត្តិ៍ ទី៨ ខែកក្តដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការចុះបង្រ្កាបនេះក៏ព្រោះតែ ទីតាំងខារ៉ាអូខេយីហោ «ហ្គោល»មួយនេះ លួចបើកទទួលភ្ញៀវជាច្រើននាក់ ចូលច្រៀងលេងយ៉ាងសប្បាយ ដោយមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាផ្គើនសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបបិទទីតាំងនេះជាបណ្ណោះអាសន្នតែម្ដង។
កម្លាំងនគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ បានឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន២៦នាក់។ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់ រួមនិងម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការរដ្ឋាន នគរបាលខណ្ឌ សែនសុខ ដើម្បីបន្តចំណាត់ការទៅតាមនិតិវិធីច្បាប់។
គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានសម្រេចអនុញាតិឲ្យបើកដំណើរការអាជីវកម្មមួយចំនួនឡើងងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក៏ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានអនុញ្ញាតនៅឡើយទេ នូវអាជីវកម្ម និងមុខរបរ ដែលមានហានិភ័យមួយចំនួនដូចជា៖ ខារ៉ាអូខេ, បៀហ្គាឌិន, និងកន្លែងហាត់ប្រាណជាដើម ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕ (ដោយ)៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


