Connect with us

ព័ត៌មានជាតិ

ផ្ទះបណ្ដែតទឹក និងបែត្រីជាង ១០០ ជម្លៀសទៅដល់ក្បែរព្រំដែន មិនទាន់រើទៅណា ខណៈ​​អាជ្ញាធរពន្លឿន​ម្ចាស់​លក់កូនត្រីចេញឱ្យបានឆាប់

បានផុស

នៅ

ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី របស់ជនជាតិវៀតណាមជាង ១៣០ បែដែល​អាជ្ញាធរ​រាជធា​នី​ភ្នំពេញ បានបង្គាប់ឱ្យរុះរើចេញពីផ្ទៃទឹក កាលពីដើមខែមិថុនា ហើយបានភៀសខ្លួន​ទៅដល់ស្រុក​លើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង មិនទាន់បានរុះរើ ឬក៏អនុញ្ញាតឱ្យ​ចូល​ប្រទេស​របស់​ខ្លួន​វិញនោះទេ ខណៈអាជ្ញាធរកំពុងពន្លឿនពិនិត្យលើលទ្ធភាព ពន្លឿនការលក់កូនត្រីចេញរបស់ពួកគាត់។ ផ្ទះបែដែលមានចំនួនជាង ១០០ កំពុងចតនៅចំណុចឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលស្រុក លើកដែក លោក ចាប ច័ន្ទវិទ្យា បានប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃព្រហស្បតិ៍ ទី ០៨ ខែកក្កដានេះថា ផ្ទះបណ្ដែតទឹក និងបែត្រីទាំងនោះ មិនទាន់រុះរើនោះទេ ដោយសារតែអាជ្ញាធរ​យោគ​យល់លើការចិញ្ចឹមកូនត្រីរបស់អ្នកទាំងនោះ។

លោកបញ្ជាក់ថា វិធានការរបស់អាជ្ញាធរនៅពេលនេះ គឺ ការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ហើយ​មិន​អនុញ្ញាតិឱ្យពួកគាត់ឡើងមកលើគោកបាននោះទេ។

លោកបន្តថា អាជ្ញាធរបានបង្គាប់ឱ្យ​ម្ចាស់​ផ្ទះ និងបែទាំងនោះ ពន្លឿនការលក់កូនត្រី ដើម្បីឆាប់បានរើផ្ទះបែចេញ ខណៈ​បច្ចុប្បន្នមិន​ទាន់បង្ខំ​ចិត្ត​រុះរើចេញបានទេ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាព សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ដូច្នេះអាជ្ញាធរ​ទុករយៈពេលមួយសមស្រប ប៉ុន្តែមិនយូរនោះទេគឺឆាប់ៗនេះហើយ អាជ្ញាធរនឹងចុះពិនិត្យ​មើល​បន្ថែម​ទៀត ថាពួកគាត់បានអនុវត្តតាមគោលការណ៍ណែនាំ និងកិច្ចសន្យាជាមួយ​អាជ្ញាធរបាន​ត្រឹមត្រូវកម្រិតណា។

លោកប្រាប់ថា “ប្រសិនបើពួកគាត់អនុវត្តបានតាមកម្រិតតាមការណែនាំរបស់យើង យើងពិនិត្យ​លទ្ធ​ភាព​របស់គាត់ តើកូនត្រីនិង នៅសល់ប៉ុន្មានភាគរយ យើងអនុញ្ញាតឱ្យគាត់រុះរើ ឬក៏លក់ចេញ​ឱ្យ​អស់​ក្នុងពេលវេលាណាមួយសមស្រប”។

បើតាមលោកអភិបាលស្រុកលើកដែក ជាគោលការណ៍តម្រូវឱ្យពួកគាត់ ត្រូវតែពន្លឿនការលក់​កូន​ត្រី​ចេញ ហើយពួកគាត់ក៏ស្ម័គ្រចិត្តរុះរើដែរនាពេលឆាប់ៗនេះ។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់កម្ពុជាថ្មីដែរថា អាជ្ញាធរបានអនុវត្តតាមគោល​ការណ៍ពីថ្នាក់លើ មិនអនុញ្ញាតឱ្យមានផ្ទះបណ្ដែតទឹក ឬបែចិញ្ចឹមត្រី ចត ឬតាំងលំនៅតាមដឹងទន្លេនោះទេ។

ក្រុមជនជាតិវៀតណាម ដែលជាម្ចាស់បែត្រីទាំងនោះ បានបណ្ដែតផ្ទះ និងបែត្រីចេញពីច្បារអំពៅ ចេញ​ពីដងទន្លេមេគង្គ ទៅដល់ចំណុចកោះខ្ពបអាទាវ ស្រុកលើកដែកខេត្តកណ្ដាល ដែលមាន​ចម្ងាយ​ ២០ គីឡូម៉ែត្រទៅកាន់ព្រំដែនទឹក នៃប្រទេសវៀតណាម។

នៅថ្ងៃទី ១២ ខែមិថុនា អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំអោយប៉ះពាល់ដល់ប្រព័ន្ធ​អេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសកុំអោយបន្តការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់​ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានី​ភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ហើយ​ការ​ងារនេះ បើគិតមកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យនិងទទួលបានការ​គាំទ្រយ៉ាងពេញ​ទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ស្ពានអាកាសក្បាលថ្នល់
សន្តិសុខសង្គម១១ នាទីutes មុន

ភាពអនាធិបតេយ្យរបស់ក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរនៅក្រោមស្ពានអាកាសក្បាលថ្នល់

ព័ត៌មានជាតិ១៤ នាទីutes មុន

មជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តរតនគិរី មានវគ្គបណ្តុះបណ្តាលជាច្រើនមុខវិជ្ជា ជាឱកាសដល់យុជនចាប់យកសម្រាប់អភិវឌ្ឍខ្លួន

វប្បធម៌ ជំនឿ១៥ នាទីutes មុន

សាលារចនា កំពុងរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃរបស់និស្សិតបីថ្ងៃ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ ​ធ្លាក់ចុះធ្ងន់ម្សិលមិញ ក្រោយ ត្រាំ ប្រកាសពន្ធ

ព័ត៌មានជាតិ៤២ នាទីutes មុន

កម្មវិធី«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ឥតបង់ថ្លៃ នឹងចាប់ផ្តើមនៅខែក្រោយ ក្នុងខេត្តចំនួន ៧

សេដ្ឋកិច្ច២០ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២១ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម