Connect with us

ព័ត៌មានជាតិ

កម្មករនិយោជិត​ជាង​៩​ពាន់​នាក់​ ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល

បានផុស

នៅ

ភ្នំពេញ ៖ ​កម្មករនិយោជិត​ចំនួន ៩ ០៥១​នាក់​នៅ​រោងចក្រ សហគ្រាស​ចំនួន​៦៦ ក្នុង​វិស័យ​កាត់ដេរ​និង​វិស័យ​ទេសចរណ៍​ ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជា​លើក​ទី​៣៧ ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ចុះ​នៅ​សៀ​ល​ថ្ងៃទី​២០​វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្នុងចំណោម​រោងចក្រ សហគ្រាស​៦៦​នោះ​មាន​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​ចំនួន​១៨​និង​វិស័យ​ទេសចរណ៍​ចំនួន​៤៨​។

បើ​តាម​ក្រសួង​ការងារ​ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ​ ក្នុង​នោះ​ចំនួន​៦០៧៥០​រៀល​ស្មើនឹង​១៥​ដុល្លារ​អាមេរិក​សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ពី​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។ ១២១៥០០​រៀល​ស្មើនឹង​៣០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​១១​ថ្ងៃ​ដល់​២០​ថ្ងៃ​។ ​១៦២០០០​រៀល​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​១​ខែ​។

ចំពោះ​បងប្អូន​កម្មករនិយោជិត​ដែល​ត្រូវ​ព្យួរ​រយៈពេល​២​ខែ​នឹងត្រូវ​បើក​ពីរលើក​ដោយ​លើក​ទី​២​នឹង​ត្រូវ​បើ​កនៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​ខាង​មុ​នេះហើយ​ការបើកប្រាក់​ឧបត្ថម្ភ​នេះ​គឺធ្វើឡើង​តាមរយៈ​ធនាគារ​ឯកទេស​វី​ង​។

ក្រសួង​បាន​រំលឹកថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង​។

ក្រសួង​បាន​បញ្ជាក់​ថា ​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​ទូរ​សព្ទ​ដែល​ទទួល​បាន​សារ​នោះ​ ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ហើយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំង​៦៦​នេះ មិនបាន​ទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់​ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ​សហ​គ្រាស​របស់​ខ្លួន​ជាបន្ទាន់៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម