ព័ត៌មានជាតិ
៥គ្រួសារ ដែលមានសមាជិកស្លាប់ដោយជំងឺកូវីដ បានទទួលថវិការាជរដ្ឋាភិបាល ម្នាក់៥លានរៀល
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងក្រុងស្វាយរៀង ចំនួន ៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៥.០០០.០០០រៀល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។
នៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងបងប្អូនប្រជាពលរដ្ឋជាសមាជិកគ្រួសារសព។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងបានបញ្ជាក់ផងដែរថា ការរៀបចំផ្ដល់ជូនថវិការបស់រាជរដ្ឋាភិបាលនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់ និងជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់សមាជិកគ្រួសារ សាច់ញាតិ ជាទីគោរពស្រលាញ់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីបង្កើតភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺ ដែលជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ហើយទោះបីមានការឆ្លង ក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់ជីវិតនោះឡើយ។



ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ សូមមកទទួលសេវាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមទីតាំង និងពេលវេលាដែលអាជ្ញាធរមូលដ្ឋានបានកំណត់ និងសូមចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ពីជំងឺកូវីដ-១៩៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី