Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជិត​៣ម៉ឺន​នាក់ ​នៅ​ខេត្តកោះកុង​ ទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​ដូ​ស​ទី​២​ នៃ​យុទ្ធនា​ការលើក​ទី​៣

បានផុស

នៅ

​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង លើកឡើង​នៅ​ថ្ងៃទី​​១៦ ខែ​កក្កដា​នេះ មាន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ជិត​៣០,០០០០​នាក់​ បាន​ទទួល​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ដូ​ស​ទី​២ យុទ្ធនា​ការលើក​ទី​៣ នៅ​ទូទាំង​ខេត្តកោះកុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ពន្យល់ថា តាំងពី​ថ្ងៃទី​២០ មិថុនា រហូតដល់​ថ្ងៃទី​១៥ ខែកក្កដា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​សម្រាប់​យុទ្ធនា​ការលើក​ទី​៣ ​ជូន​ ព្រះសង្ឃ ពលរដ្ឋ និង​កម្មករ​កម្មការិនី និយោជិក​រោងចក្រ​នានា​បាន​បិទ​បញ្ចប់​ហើយ​។​

​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បន្ថែម​ថា អ្នកពាក់ព័ន្ធ សុទ្ធតែ​បានមក​ទទួលបាន​វ៉ាក់សាំង​ទៅតាម​កាលកំណត់​នៃ​មន្ត្រី​ជំនាញ សម្រាប់​ដូ​ស​ទី​២​នៃ​យុទ្ធនា​ការលើក​ទី​៣ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ខេត្តកោះកុង​តែម្តង​។ ដោយ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​១៨​ឆ្នាំ​ ឡើងទៅ​ប្រមាណ​ចំនួន​២៩,៧០៧​នាក់ តែ​បើ​ធៀប​នឹង​ដូ​ស​ទី​១ ថយ​ចុះ​៣.៩៣៥​នាក់​ ដែល​នោះ​មាន​៣៣.៦៤២​នាក់​។

​មន្ត្រី​ជំនាញ ក៏​ថ្លែង​ដែរ​ថា ដើមហេតុ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​មកចាក់​វ៉ាក់សាំង​ថយចុះ ក៏​ព្រោះតែ​អ្នក​ចាក់​ដូ​ស​ទី​១​ ពុំ​ទាន់​មកចាក់​តាម​កាល​វេលា​កំណត់ ខ្លះ​ផ្ទុក​ជំងឺ​កូ​វី​ដ និង​ខ្លះទៀត ជាប់​ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​។ តែ​ទោះយ៉ាងណា រូបលោក និង​ក្រុមការងារ​ជំនាញ នឹងមាន​ការរៀបចំ​សម្រប​សម្រួល​ដ៏​ល្អ​មួយ​ជូន​ដល់​ពលរដ្ឋ​ ដែល​ខកខាន​ពុំ​មាន​ចាក់​ឲ្យ​បាន​ចាក់​គ្រប់ៗ​គ្នា​។​

​អំឡុង​យុទ្ធ​ន​ការចាក់​វ៉ាក់សាំង ពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​នៅ​ដែន​កោះ និង​តំបន់​ឆ្ងាយ​ដាច់​ស្រ​យោល​នៃ​ខេត្តកោះកុង ដែលជា​ខេត្ត​មួយ​ជាប់មាត់​សមុទ្រ ព្រមទាំង​ជាប់​ព្រំដែន​ប្រទេស​ថៃ​ផង​នោះ គឺ​ពួកគាត់​បាន​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​យ៉ាង​ល្អ​ប្រសើរ​ទៅតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។

​បន្ថែម​លើ​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង គឺ​លោក ទូ សាវុធ អភិបាលរង​ខេត្តកោះកុង ជំរុញ​ដល់​អ្នក​ដែល​បានទទួល​ថ្នាំ​វ៉ាក់សាំង លោក​ក៏​ស្នើសុំ​ដល់​ពលរដ្ឋ​ទូទៅ ចាំបាច់​បន្ត​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​បន្តទៀត ជៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​ក្នុង​ប្រកាស​ណាមួយ​បាន​។​

​តាំងពី​មាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី​១​កាលពី​ខែមិនា ឆ្នាំ​២០២០​មកដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ខេត្តកោះកុង​ មាន​ព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ បុគ្គលិក កម្មករ និយោជិត​ប្រមាណ​៧​ម៉ឺន​២​ពាន់​ហើយ ស្មើនឹង​៩៦​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ដែល​បាន​ចាក់​វ៉ាក់សាំង​ទៅ​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

៤​ថ្ងៃនេះ កងកម្លាំង​នគរបាល បាន​ចុះ​ល្បាត​ចាប់ពី​ម៉ោង​៩​ដល់​ម៉ោង​៤​ជិត​ភ្លឺ តប​នឹង​ណែ​នាំឱ្យ​រដ្ឋបាលខេត្ត​លើ​ការ​ផ្អាក​ធ្វើដំណើរ​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ខ្លះ​រីក​រាលដាល​ជំងឺ​កូ​វីដ​កាន់តែខ្លាំង​ឡើងៗ​។ រីឯ​អ្នក​លក់ដូរ​អាជីវកម្ម រឹង​តែ​មិន​អនុញ្ញាត​ឱ្យ​លក់ដូរ​លើ​ពី​ម៉ោង​៩​យប់​ដែរ​។​

​ខេត្តកោះកុង គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​កក្កដា ២០២១ មាន​អ្នកជំងឺ​កូ​វីដ​ចំនួន​៣.០២០​នាក់​/​ស្ត្រី​១.៩៤៩​នាក់ ជាសះស្បើយ​១.៦៦៦​នាក់ និង​ស្លាប់​១៧​នាក់​។ រីឯ​អ្នក​កំពុង​ព្យាបាល​ជំងឺ​តាម​មណ្ឌល​មាន​១.៣៣៧​នាក់ ស្ត្រី​៨៥៩​នាក់​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម