Connect with us

ព័ត៌មានជាតិ

កុមារ​​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ២​នាក់​ តេស្តវិជ្ជមានកូវីដ

បានផុស

នៅ

​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​បាន​កើនឡើង​យ៉ាងគំហុក​និង​បាន​រាលដាល​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​ក្នុងអំឡុងពេល​ថ្មីៗ​នេះ​។​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​​១៩​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ស៊ិន​កេ​ត អរុណ ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​កម្ពុជា នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​១៦​ ខែកក្កដា​ឆ្នាំ​២០២១​នេះ​ថា កាលពី​សប្តាហ៍​កន្លងទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​រកឃើញ​កុមារ​ចំនួន​ពីររូប​ មាន​ជំងឺ​កូ​វីដ​១៩ មកពី​ខេត្តកំពង់ធំ​ និង​ខេត្តព្រះវិហារ​។​ កុមារ​ទាំងពីរ​រូបនេះ​ បានមក​មន្ទីរពេទ្យ​កុមារ​អង្គ ដោយសារ​មាន​អា​ការៈ​មិន​ស្រួលខ្លួន​ បន្ទាប់ពី​មានការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​មក​លទ្ធផល​បាន​បង្ហាញថា ​កុមា​រទាំង​ពីររូប​មាន​ជំងឺ​កូ​វីដ​១៩​។​ បច្ចុប្បន្ននេះ​ កុមារ​ម្នាក់​បានជា​សះស្បើយ​ និង​វិលត្រឡប់​ទៅ​ភូមិឋាន​វិញ ​រីឯ​ម្នាក់ទៀត​កំពុង​សម្រាក​ព្យាបាល​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

យោងតាម​ស្ថានការណ៍​ជាក់ស្ដែង​បច្ចុប្បន្ននេះ​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅតែ​បន្ត​ទទួល​ពិនិត្យ​និង​ព្យាបាល​កុមារ​ ដែលមាន​ជំងឺ​ជាច្រើន​ប្រកបដោយ​គុណភាព​និង​ក្តី​មេត្តាករុណា​ ដោយ​ឥត​គិត​កម្រៃ​។ ​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ១៩ ជា​លើកដំបូង​នេះ​ពិតជា​ធ្វើ​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​អង្គរ​ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះ​សុខភាព​សុវត្ថិភាព​នៃ​អ្នក​ជំងឺ​និង​ក្រុមគ្រួសារ​អ្នក​ជំងឺ​ព្រមទាំង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ផងដែរ​។ ​ការខ្វះខាត​នូវ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​១៩ សម្រាប់​អ្នកជំងឺ ក្រុមគ្រួសារ​អ្នក​ជំងឺ​ទាំងអស់ មកកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​រួមទាំង​ឯកសណ្ឋាន​ពាក់​ការពារ​ពិសេស​សម្រាប់​បុគ្គលិក​ពេទ្យ​ និង​ការរៀបចំ​បន្ទប់​ដែល​បំពាក់​ដោយ​សម្ភារៈ​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ដាច់ដោយឡែក​ គឺជា​រឿង​បន្ទាន់​សំខាន់​និង​ចាំបាច់​បំផុត​ក្នុង​ពេលនេះ ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ខាងលើ​។​

ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​នៅតែ​បន្ត​កើនឡើង​និង​បង្កឲ្យ​មាន​ផល​លំបាក​ជាច្រើន​ក្នុង​រយៈ​ពេលដែល​អ្នកជំងឺ​នឹង​ក្រុមគ្រួសារ​អ្នកជំងឺ​ព្រមទាំង​មន្ត្រី​សុខាភិបាល​ទូទាំងប្រទេស​រួមទាំង​និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ផងដែរ​។​

សូម​បរិច្ចាគ​ត្រឹមតែ​១០​ដុល្លារ ឬ​ច្រើនជាង​នេះ ឥឡូវនេះ គឺអាច​ជួយ​ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ឧបករណ៍​សម្ភារៈ​ទាំងអស់​ខាងលើនេះ​បាន​ប្រើប្រាស់​ទាន់ពេលវេលា សម្រាប់​ធានា​សុវត្ថិភាព អ្នកជំងឺ និង​ក្រុមគ្រួសារ​អ្នកជំងឺ រួមទាំង​បុគ្គលិក​មន្ទីរពេទ្យ និង​សហគមន៍​ទាំងមូល​។​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់លោក​អ្នក​មកកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ​សូម​ចូលរួម​បរិច្ចាគ​ថវិកា​មកកាន់​គណនី​ធនាគារ​មន្ទីរពេទ្យ​កុមារ​អង្គរ​ឈ្មោះ Angkor Hospital for Children និង​មាន​លេខ​គណនី​ដូចខាងក្រោម​៖

1.​ធនាគារ​អេ​ប៊ី​អេ (ABA Bank) ៖ 000 853 843 •​ឬ​ចូលទៅ​កាន់ ABA Mobile App2.​ភ្នាក់ងា​រវេ​ប្រា​ក់វី​ង (WING) ៖ ប្រាក់រៀល​៖ 9122 និង ប្រាក់​ដុល្លារ​៖ 8122

•​ឬ​ចូល​កម្មវិធី Wings App3.​ធនាគារ​ស្ថាបនា (Sathapana Bank)

07808082834100102 •​ឬ​ចូល​កម្មវិធី Sathapana Mobile App4.​ធនាគារ​អេស៊ីលីដា (ACLEDA Bank) ៖ 01000105696828 •​ឬ​ចូល​កម្មវិធី ACLEDA Mobile App

Tel: 063 963 409Mobile: 012 725 745 / 016 725 735Email:ahc@angkorhospital.

Org​។​ ដូច្នេះ​ការបរិច្ចាគ​ថវិកា​ទោះ​តិចក្តី​ច្រើនក្តី​របស់​បងប្អូន​ទាំងអស់​ គឺ​ពិតជា​ការចូលរួមចំណែក​នៅក្នុង​ការថែរក្សា​សុខ​ភាព​សុវត្ថិភាព​ ការព្យាបាល​ប្រកបដោយ​គុណភាព​ខ្ពស់​និង​ទាន់ពេលវេលា​ដល់​កុមារ​កម្ពុជា​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម