ព័ត៌មានជាតិ
នារីជើងខ្លាំង២ក្រុមអង្គុយផឹកស្រាក្រឡុក ស្ទុះវាយគ្នាប្រាវផ្អើលអ្នកលក់រត់ជាន់ជើងជាន់ជើងគ្នា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមនារីជើងខ្លាំង២ក្រុមក្រោយពីអង្គុយផឹកស្រាក្រឡុកនៅហាងស្រាក្រឡុកមួយកន្លែង ខណៈស្រវឹងស្រឿងៗក៏កើតជាការឌឺដងដាក់គ្នាទៅវិញទៅមករហូតទ្រាំលែងបានក៏ស្ទុះវាយគ្នាប្រាវបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីពីរក្រុមដោយម្ខាងមានគ្នា៩នាក់ និងម្ខាងទៀតមានគ្នា៧នាក់ បានចូលមកអង្គុយផឹកស្រាក្រឡុកនៅហាងស្រាក្រឡុក បន្ទាប់មកក៏កើតជាការឌឺដងដាក់គ្នាទៅវិញទៅមករហូតឈានទៅដល់កើតជាហិង្សាស្ទុះវាយគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដទៃទៀត និងប្រជាពលរដ្ឋរត់ជាន់ជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់បានភ្លាមៗយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី៣។

ជុំវិញករណីខាងលើនេះមិនមានមនុស្សរងរបួសនោះទេ ហើយក៏មិនមានរការខូចខាតសម្ភារៈអ្នកដទៃដែរ។
ក្រោយពីធ្វើការសាកសួរពួកគេបានទទួលកំហុសសុំទោសគ្នាទៅវិញទៅមក និងធ្វើកិច្ចសន្យាអប់រំឱ្យត្រឡប់ទៅផ្ទះវិញផងដែរ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


