ព័ត៌មានជាតិ
ដាច់ចិត្តម្ល៉េះ ប្រពន្ធទើបឆ្លងទន្លេបាន២០ថ្ងៃប្តីសម្រេចបញ្ចប់ជីវិតដោយចងក
ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ចិត្ត ខណៈដែលបុរសម្នាក់គិតខ្លីដាច់ចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ចោលប្រពន្ធដែលទើបនិងឆ្លងទន្លេបាន២០ថ្ងៃប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដានៅចំណុចចំការស្វាយ ភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះដែលសម្រេចចិត្តសម្លាប់ខ្លួននេះឈ្មោះ អ៊ុ លីហៀង អាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងភូមិកើតហេតុ។
តាមការបំភ្លឺពីឈ្មោះ សេង ស្រីលីស អាយុ២៨ឆ្នាំ ដែលត្រូវជាប្រពន្ធសពបានឲ្យនគរបាលដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ប្តីរបស់ខ្លួន(ជនរងគ្រោះ) បានមកសុំលុយ៣០០០រៀលទៅទិញសាច់ក្លែម។ ប៉ុន្តែពេលនោះប្រពន្ធកំពុងបំបៅដោះកូនង៉ែតពុំទាន់យកលុយឲ្យ ធ្វើឲ្យបុរសជាប្តីខឹងក៏ទាត់កង្ហារមួយជើងបណ្តាលឲ្យបាក់។ ភ្លាមនោះប្រពន្ធបានស្តីបន្ទោសថា ខ្លួនឯងនេះយកស្រាជាធំមិនដឹងថា ប្រពន្ធជាប់រវល់បំបៅដោះកូនសោះ។

ប្រពន្ធសពបន្តថា ពេលស្តីបន្ទោសរួចខ្លួនបានយកលុយក្រដាស៥០០០០រៀលហុចឲ្យប្តីហើយប្តីក៏ចេញទៅបាត់។ លុះប្រមាណជាមួយសន្ទុះធំប្តីបានយកលុយអាប់មកវិញសល់៤៧០០០រៀលឲ្យខ្លួនជាប្រពន្ធរួចដើរទៅចំការក្រោយផ្ទះបាត់ទៅ។ ហើយដោយបាត់យូរពេកប្រពន្ធបានដើររកប្តីតែមិនឃើញរួចក៏ចូលដេកទៅ។ លុះដល់ព្រឹកឡើងថ្ងៃទី២០ ខែកក្កដា វេលាម៉ោង១០និង៣០នាទីខ្លួនចេញទៅរកម្តងទៀតក៏ប្រទះឃើញប្តីចងកសម្លាប់ខ្លួនក្រោមដើមស្វាយបាត់ទៅហើយ។
ប្រពន្ធសពបានរៀបរាប់ប្រាប់នគរបាលថា មិនគួរប្តីគាត់ខ្លីដល់ថ្នាក់ដាច់ចិត្តសម្លាប់ខ្លួនចោលប្រពន្ធនិងកូនង៉ែតទើបបាន២០ថ្ងៃនេះសោះ។ តើឲ្យនាងសង្ឃឹមទៅលើអ្នកណា?៕
ដោយ ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


