Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត កំណត់​យក​ទីតាំង​វិទ្យាល័យ​ជ្រៃ​ ក្នុងស្រុក​ថ្មគោល ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ត​មួយ​សប្តាហ៍​បន្ថែមទៀត

បានផុស

នៅ

​​ទីតាំង​នៃ​វិទ្យាល័យ​ជ្រៃ ​ស្ថិតក្នុង​នៅក្នុង​ឃុំ​ជ្រៃ ​ស្រុក​ថ្មគោល ​ត្រូវបាន​រដ្ឋបាលខេត្ត​កំណត់​យក​ជាទី​តាំង​ ដើម្បី​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ​បន្ថែមទៀត ​ក្រោយពី​បាន​បញ្ចប់​រយៈពេល​១៤​ថ្ងៃ​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​នៅ​ជាប់​ព្រំដែន ​ត្រូវបញ្ជូន​មកកាន់​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​នៅទីនេះ​ ដើម្បី​បន្ត​តាមដាន​នូវ​មេរោគ​បម្លែង​ខ្លួន​ថ្មី​ប្រភេទ​(DELTA)​រយៈពេល​មួយ​សប្តាហ៍​បន្ថែមទៀត ​ហើយ​ក្រោយពី​ការធ្វើ​តេស្ត​បញ្ជាក់​”​អវិជ្ជមាន​”​ក្នុង​រយៈពេល​លើសពី​០៧​ថ្ងៃ​អាជ្ញាធរ​ទទួលខុសត្រូវ​និង​ក្រុម​គ្រូពេទ្យ​ក្នុង​មណ្ឌល​នេះ​ និង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មណ្ឌល​ភ្លាម​ក្រោយពី​ការប្រកាស​លទ្ធផល​តេស្ត​ថា​”​អវិជ្ជមាន​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ថ្លែង​បែបនេះ​ នូ​វខ​ណៈដែល​លោក ​ងួន ​រតនៈ​ អភិបាលខេត្ត​បាត់ដំបង​ កាលពី​រសៀល​ថ្ងៃទី​២១​ ខែកក្កដា ​ឆ្នាំ​២០២១​ បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​ខេត្ត​និង​វត្តមាន​ចូលរួម​ពី​អាជ្ញាធរ​ស្រុក​ថ្មគោល​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​មូលដ្ឋាន​ព្រមទាំង​លោកនាយក​វិទ្យាល័យ​នៅ​ទីនោះ​ផងដែរ ​ចុះ​ពិនិត្យ​ទីតាំង​។​ លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​បន្តថា ​ទីតាំង​ដែល​រៀបចំ​នេះ​ គឺជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម​និង​បន្ត​ពី​រយៈពេល​១៤​ថ្ងៃ​ ក្រោយពី​បញ្ចប់​នៅ​តាម​មណ្ឌល​នានា​នៅតាម​ស្រុក​ជាប់​ព្រំដែន​រួច​ត្រូវ​បន្ត​បញ្ជូន​នាំ​យក​មកកាន់​ទីនេះ​ ដើម្បី​តាមដាន​មេរោគ​កូ​វី​ដប​ម្លែ​ង​ថ្មី​Delta​ក្នុង​រយៈពេល​១​សប្តាហ៍​បន្ថែមទៀត ​មុនពេល​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​វិញ​ និង​ក្រោយពី​ត្រួតពិនិត្យ​ធ្វើតេស្ត​រួច​ឃើញ​ថា​លទ្ធផល​”​អវិជ្ជមាន​”​។

​លោក​អភិបាល​ក៏បាន​គូសបញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថា ​ការ​អនុវត្ត​បែបនេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ទប់ស្កាត់​ពី​លំហូរ​ជំងឺ​ឆ្លង​កូ​វីដ​១៩​ប្រភេទ​ថ្មី​(DELTA)​មិន​ឲ្យ​ឆ្លង​ចូលទៅក្នុង​សហគមន៍​ ព្រោះ​មេរោគ​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ​DELTA​នេះ​កាច​សាហាវ​និង​ឆ្លង​រហ័ស​ហើយ​រោគសញ្ញា​វិជ្ជមាន​នូវ​មេរោគ​នេះ​ លើ​អ្នក​ជំងឺ​គឺ​ក្នុង​អំឡុង​ចន្លោះ​រយៈពេល​សប្តាហ៍​ទី​៣​ទើប​ចេញ​រោគសញ្ញា​ដូច្នេះ​លោក​សំណូមពរ​ដល់​ពលរដ្ឋ​ ដែល​ត្រូវ​បន្​តធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​នេះ​ចូលរួម​សហការ​និង​គោរព​តាម​វិធានការ​ខាងលើ​ឲ្យ​បានល្អ​ប្រសើ​ទាំងអស់គ្នា​។

​គួរ​រម្លឹក​ដែរ​ថា យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ ​គិត​ចាប់តាំងពី​មានការ​ផ្ទុះ​រាតត្បាត​ជាស​កល​ពី​ជំងឺឆ្លង​កូ​វីដ​១៩​រហូតមកដល់​ថ្ងៃទី​២១​ ខែកក្កដា ​ឆ្នាំ​២០២១​នេះ​ ស្ថានភាព​នៃ​ការឆ្លង​និង​ចម្លង​ពី​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ខេត្តបាត់ដំបង​ មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​២,១៥៨​នាក់​ បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ចំនួន​១,២០៣​នាក់​ ក្នុងនោះ​ស្លាប់​សរុប​ចំនួន​២៣​ករណី​(​ជនបរទេស​០១​ករណី​)​និង​កំពុង​សម្រាក​ព្យាបាល​៩៣២​នាក់​។ ដោយឡែក​ស្ថានភាព​កូ​វីដ​១៩ ​កាលពី​ថ្ងៃទី​២១​ ខែកក្កដា​នេះ ​រដ្ឋបាលខេត្ត​បាន​រកឃើញ​វិជ្ជមាន​ថ្មី​ចំនួន​៦៨​នាក់​(​សហគមន៍​)​ជាសះស្បើយ​ចំនួន​៧៣​នាក់ ​ស្លាប់​ថ្មី​០១​ករណី​(​សរុប​២៣​ករណី​)​និង​កំពុង​បន្ត​ការ​ព្យាបាល​សរុប​ចំនួន​៩៣២​នាក់​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម