Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ពុំ​មាន​សាច់ញាតិ​ម្នាក់​ ដេកស្លាប់​ប្រគល់​សាកសព​ ជូន​អាជ្ញាធរ​ភូមិ​ធ្វើបុណ្យ​តាម​ប្រពៃណី​

បានផុស

នៅ

​ក្រោយពី​គណៈកម្មការ​ត្រួតពិនិត្យ​លើ​សព​ពលរដ្ឋ​ ពុំមាន​សាច់ញាតិ​ម្នាក់​ដេក​ស្លាប់​ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម ប្រគល់​សាកសព​ជូន​អាជ្ញាធរ​ភូមិ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយ​ការ​របស់​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​២២ ខែ​កក្ត​ដា​ ឆ្នាំ​២០២១ វេលា​ម៉ោង​១០និង១៤នាទី​ បានទទួល​ព័ត៌មាន​ពី​លោក ​ឆាយ សុ​ផៃ មេភូមិ​ចក់​ពួក​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ចាន់ សែន ហៅ​( ភព​) ភេទ​ប្រុស អាយុ៥៩ឆ្នាំ ហើយ​ពុំ​មាន​សាច់ញាតិ​ទេ​។ បច្ចុប្បន្ន​ស្នាក់នៅ​តំបន់​១ ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក បាន (​ដេកស្លាប់​)​។

​នៅពេល​សមត្ថកិច្ច​ចុះ​មកដល់​នៅ​វេលា​ម៉ោង១៣​និង០០​នាទី​ ហើយ​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យរួមមាន ​កម្លាំង​ជំនាញ​មកពី​អធិការដ្ឋាន នគរបាល​ស្រុក​ស្វាយចេក កម្លាំង​ប៉ុស្តិ៍​ស្លក្រាម កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ថ្នល់​បែក​នៃ​វរ​ការពារ​ព្រំដែន​គោក ៩១១ លោក​មេភូមិ​ចក់​ពួក គ្រូពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​ចក់​ពួក បានធ្វើការ​ត្រួតពិនិត្យ​លើ​ខ្លួនប្រាណ​សាកសព​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម​ឡើយ។

តាម​ការឆ្លើយបំភ្លឺ​រប​ស់​ពលរដ្ឋ​ឈ្មោះ​ រៀម យឿ​យ ភេទប្រុស អាយុ៥៨ឆ្នាំ​ ដែល​រស់នៅ​ជិតខាង​បាន​ប្រាប់​ឲ្យ​ដឹងថា សព​នេះ​ធ្លាប់​មាន​ជំងឺលើសឈាម។ តាម​ការ​សន្និដ្ឋាន​រប​ស់​គ្រូពេទ្យ សព​ស្លាប់​ដោយ​សារ​ខ្យល់គរ។ ការ​ត្រួត​ពិនិត្យ​សាកសព​នេះ ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១៣និង២០ នាទី​ នា​ថ្ងៃខែ​ឆ្នាំ​ដដែល សព​ប្រគល់​សាកសព​ជូន​អាជ្ញាធរ​ភូមិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អ​ត្ថបទ៖ ​អពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១,៥លាននាក់៖ សិក្ខាកាមសប្បាយចិត្តពេលបានចុះហាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិសនី​ឆេះ អស់​កញ្ចុះ​៦​ក្នុង​ភោជនីយដ្ឋាន​ម្ហូប​ធម្មជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ ប្រារព្ធពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  គម្រប់ខួប៤ឆ្នាំ 

កីឡា១០ ម៉ោង មុន

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះជើង​ឯកលីគកំពូលកម្ពុជារដូវកាលនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត បញ្ជុនយុវជន១.៥​លាន​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ដកស្រង់​ជំនាញ​ជាក់ស្តែង

Sokha Hotels

ព័ត៌មានពេញនិយម