ព័ត៌មានអន្ដរជាតិ
លោក ត្រាំ មានយុទ្ធសាស្ត្រពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន តែសុំលាក់សិន
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្កើតផែនការយុទ្ធសាស្ត្រមួយស្ដីពីការដោះស្រាយ ក៏ដូចជាពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែនដោយសន្តិវិធី ប៉ុន្តែលោកសូមលាក់សិនរហូតទាល់តែការបោះឆ្នោតប្រធានាធិបតីខិតជិតមកដល់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅ ។

តាមការបញ្ជាក់ពីប្រភពដែលសុំមិនបញ្ចេញឈ្មោះដែលស្និទ្ធនឹងអ្នកនយោបាយរូបនេះបានឲ្យដឹងថា “លោក ត្រាំ មានផែនការលម្អិតមួយទាក់ទងនឹងដំណោះស្រាយស្ដីពីជម្លោះនៅអ៊ុយក្រែន ប៉ុន្តែគាត់នឹងមិនបង្ហើបប្រាប់ទៅកាន់អ្នកសារព័ត៌មានឡើយ ព្រោះថាប្រសិនបើវាធ្លាយចេញ នោះវានឹងលែងមានឥទ្ធិពល ដូច្នេះគាត់នឹងមិនបង្ហាញវានោះទេរហូតការបោះឆ្នោតមកដល់” ។
ប្រភពដដែលបញ្ជាក់ទៀតថា លោក ត្រាំ មានសារដ៏សាមញ្ញមួយ ប៉ុន្តែមានខ្លឹមសារគ្រប់គ្រាន់ដែលនឹងឈានដល់ការពន្លត់ភ្លើងសង្គ្រាម ហើយនេះក៏អាចជាយុទ្ធសាស្ត្រដ៏លម្អិតមួយរបស់អតីតប្រធានាធិបតីរូបនេះផងដែរក្នុងការទាក់ទាញសន្លឹកឆ្នោតពីអ្នកបោះឆ្នោតអាមេរិក ។

បើទោះបីជាលោក ត្រាំ មិនបង្ហើបប្រាប់ពីផែនការយុទ្ធសាស្ត្រដើម្បីពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែននាពេលនេះក៏ដោយ ប៉ុន្តែកាលពីចុងខែមេសា អតីតប្រធានាធិបតីវ័យ ៧៨ ឆ្នាំរូបនេះបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Time ថា លោកនឹងមិនហុចជំនួយទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវនោះទេ ប្រសិនបើលោកជាប់ឆ្នោត ។
នេះមិនមែនជាលើកទីមួយឡើយដែលលោក ដូណាល់ ត្រាំ ប្រកាសពីផែនការយុទ្ធសាស្ត្រក្នុងការពន្លត់ភ្នក់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ពោលកាលពីឆ្នាំមុន អតីតប្រធានាធិបតីទី ៤៥ របស់អាមេរិករូបនេះធ្លាប់បានអួតថា លោកនឹងចរចាបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដោយប្រើពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ជាពិសេសជម្លោះមួយនេះនឹងមិនលេចរូបរាងឡើយ ប្រសិនបើលោកឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០២០ កន្លងទៅ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេល ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អង់គ្លេស បើកដៃឲ្យ អ៊ុយក្រែន ប្រើអាវុធរបស់ខ្លួនវាយប្រហារក្នុងទឹកដី រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


