ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងថ្ងៃនេះគ្មានអ្នកឆ្លងកូវីដទេ តែមានអ្នកជាសះស្បើយ ១៤នាក់
រដ្ឋបាលខេត្តស្ទឹងត្រែងប្រកាសនៅរសៀលម៉ោង ៥:០០នាទីរសៀលកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១នេះ គ្មានអ្នកឆ្លងកូវីដ១៩ទេ តែមានអ្នកជាសះស្បើយចំនួន ១៤ នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃបន្ថែមទៀត។
រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងចំនួនអ្នកឆ្លងកូវីដសរុប ៤៥៩នាក់ រហូតមកដល់ថ្ងៃទី ២២កក្កដានេះ បានជាសះស្បើយ ៣៣៩នាក់ ស្លាប់ម្នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅសល់ត្រឹម ១០៥ នាក់តែប៉ុណ្ណោះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកឆ្លងតិចតួចបំផុត ត្រឹមតែម្នាក់ ២នាក់ តែថ្ងៃខ្លះគ្មានអ្នកឆ្លងនោះទេ មានអ្នកជាច្រើន ធ្វើឲ្យ ស្ថានភាពកាន់តែល្អប្រសើរ សម្រាប់ខេត្តស្ទឹងត្រែង។


ដើម្បីឲ្យស្ថានភាពកាន់តែល្អប្រសើរជាងនេះថែមទៀតនោះ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ ត្រូវបន្តនាំគ្នាអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុត ត្រូវពាក់ម៉ាសជាប្រចាំ បាញ់អាកុលឬសម្អាតដៃជាមួយសាប៊ូ នឹងរក្សាគម្លាតសុវត្ថិភាព។ គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១ នេះ ខេត្តស្ទឹងត្រែង អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤៥៩នាក់ ស្រី ២០៦នាក់ ព្យាបាលជាសះស្បើយចំនួន ៣៥៣នាក់ ស្រី ១៦៦នាក់ ស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាល ១០៥នាក់ ស្រី ៤០នាក់៕
៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



