ព័ត៌មានជាតិ
ខ្លាពពកមួយក្បាល ដែលត្រូវបានគេជួយសង្គ្រោះពីអន្ទាក់នៅខេត្តកំពតនោះ បានងាប់ហើយ
សត្វខ្លាពពកដ៏កម្រមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះពីការជាប់អន្ទាក់ព្រានព្រៃ កាលពីប៉ុន្មានថ្ងៃមុនបានងាប់ហើយ ក្រោយទទួលការវះកាត់បានជោគជ័យ ហើយមានសភាពខ្សោយពេក។
ខ្លាពពកមួយក្បាលនេះ ត្រូវបានក្រុមការងាររបស់អង្គការWildlife Alliance ចុះទៅយកពីមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពត ដើម្បីនាំយកទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលជាកន្លែងព្យាបាលរបួស ហើយក្រោយទទួលការវះកាត់ទទួលបានជោគជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារវាខ្សោយពេក ភ្លាមៗវាក៏បានងាប់ ។

សត្វខ្លាពពក ជាប្រភេទសត្វកម្រ បើយោងតាមច្បាប់របស់ប្រទេសកម្ពុជា ពួកវាត្រូវបានការពារ និងចាត់ ថ្នាក់ជាប្រភេទសត្វជិតផុតពូជ។ ដូច្នេះយើងចូលរួមសហការជាមួយក្រសួងបរិស្ថានក្នុងការអំពាវនាវដល់ប្រជាជនទាំងអស់ឱ្យឈប់បរិភោគសត្វព្រៃ តម្រូវការសាច់សត្វព្រៃ ជំរុញឱ្យមានការឈឺចាប់ និងការស្លាប់របស់សត្វកម្រ និងសត្វជិត ផុតពូជ នៅក្នុងប្រទេសកម្ពុជា ដូចជាខ្លាពពកមួយក្បាលនេះជាដើម។

យោងតាមប្រសាសន៏របស់លោក និក ម៉ាក អន្ទាក់គឺជាឃាតកសម្លាប់ ហើយអន្ទាក់រាប់ពាន់ត្រូវបានដាក់ ពាសពេញព្រៃ នៅក្នុងប្រទេសកម្ពុជា ដែលលទ្ធផលចុងក្រោយនឹងក្លាយជាព្រៃទទេស្អាត។
លោក និក ម៉ាក បានបន្ថែមថា ហានិភ័យនៃអន្ទាក់គឺច្បាស់ ប្រសិនបើច្បាប់តឹងរឹងមិនត្រូវបានអនុវត្តឆាប់ទេ ដើម្បីបញ្ឈប់វិធីសាស្ត្រនៃការបរបាញ់នេះទេ ព្រៃកម្ពុជានឹងគ្មានសត្វព្រៃនៅសល់ឡើយ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ