Connect with us

ព័ត៌មានជាតិ

មេខ្យល់ ២​នាក់​លួច​នាំ​ពលករ​ចេញទៅ​ប្រទេស​ថៃ​ខុសច្បាប់ ត្រូវ​យោធាឃាត់ខ្លួន​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​កម្លាំង​ការពារ វរ​សេនា​តូច​៩១១ កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ សហការ​ជាមួយ​កម្លាំងយោធា​កងពល​៥១​បាន​ធ្វើ​ការ​ឃាត់ខ្លួន មេខ្យល់​បាន​២​នាក់​បម្រុង​នាំ​ពលករ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ នៅ​វេលា​ម៉ោង​៤.២៥​ទៀបភ្លឺ ចូល​ថ្ងៃទី​២៤ ខែ កក្កដា ឆ្នាំ ២០២១ នៅ​ចំណុច​ខាងមុខ​កាស៊ីណូ​DNA ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វរសេនីយ៍ត្រី រស់​ ពិសិដ្ឋ ​នាយ​ប៉ុស្តិ៍​បឹង​សាគូ ​បាន​ប្រាប់​ឲ្យ​ដឹងថា ​មេខ្យល់​ទាំង​២​នាក់​១​ឈ្មោះ ឡូញ ឡែ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២​ឈ្មោះ សាន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ក្រោយពី​សមត្ថកិច្ច​ចំរុះ​ឃាត់ខ្លួន​ធ្វើការ​សួរនាំ​និង​ធ្វើការ​ត្រួតពិនិត្យ ឃើញ​មាន​ទូរសព្ទដៃ​១​គ្រឿង មាន​សារ​ជា​សម្លេង​ឆ្លើយឆ្លង​គ្នា ចាំ​ទទួល​មនុស្ស​នៅ​ខាងក្រោយ​ផ្សារ​ឡុង​ក្លឿ​ប្រទេស​ថៃ និង​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ផលិត​ឆ្នាំ​2019 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។

ដោយ​យោង​តាម​បញ្ជា​របស់​លោក​មេបញ្ជាកា​រ​រង​ ទទួល​ទិស​ឲ្យ​នាំ​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង បញ្ជូន​ទៅ​ទីបញ្ជាការ​វរ​សេនា​តូច​៩១១ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម